(ភ្នំពេញ)៖ អគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា ចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះ អាសន្នលើការនាំ ចូលគ្រឿងក្នុងនិង បំណែកសាច់បង្កក។
យោងតាមសេចក្តី ប្រកាសជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា មានកិត្តិយសសូមរំលឹក លោក លោកស្រី ជាធុរជនពាក់ព័ន្ធជ្រាបថា រាជរដ្ឋាភិបាលបានសម្រេច ផ្អាកជាបណ្ដោះអាសន្ន សម្រាប់រយៈពេល ០៦ (ប្រាំមួយ) ខែ គិតចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នូវការនាំចូលមុខទំនិញគ្រឿងក្នុង និងបំណែកសាច់បង្កក ដូចខាងក្រោម÷ មើលតាមតារាងគយកំំណត់ ។
ការផ្អាកជាបណ្តោះ អាសន្ននូវការនាំចូលខាងលើ ត្រូវបានលើកលែង ចំពោះការនាំចូលរបស់ តម្រោងវិនិយោគ មានលក្ខណៈសម្បត្តិ គ្រប់គ្រាន់សម្រាប់ ប្រើប្រាស់ជាធាតុចូល ផលិតកម្មសម្រាប់ការនាំចេញ។
អាស្រ័យហេតុនេះ សូមលោក លោកស្រី ជាធុរជនពាក់ព័ន្ធ ជ្រាប និងចូលរួមអនុវត្ត ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ ៕