អ្នកនេសាទត្រី ប្រទះឃើញសពស្រ្តីវ័យ ចំណាស់ម្នាក់អណ្តែតទឹក នៅខាងក្រោយអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ

(ភ្នំពេញ)៖ សពស្រ្តីវ័យចំណាស់ម្នាក់ មិនស្គាល់អត្តសញ្ញាណ ត្រូវបានអ្នកនេសាទប្រទះ ឃើញអណ្តែតក្បែរ ច្រាំងទន្លេខាង ក្រោយអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ រួចអូសឡើងមកលើគោក។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋកាល ពីម៉ោង ១០និង៣០នាទីយប់ថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៤ ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីបុរស ជាអ្នកនេសាទម្នាក់ បានឱ្យដឹងថា មុនពេលកើតហេតុ ខ្លួនគាត់បានបើក ទូកដើរនេសាទ តាមដងទន្លេ ខណៈបើកមកដល់ ចំណុចកើតហេតុ ក៏ក្រឡេកទៅឃើញសពស្រ្តី វ័យចំណាស់ម្នាក់បានអណ្តែត ក្បែរគុម្ភត្រកួន។

ពេលនោះរូបគាត់ បានយកខ្សែចងទាញ អូសតាមទូកឡើង មកលើគោក ហើយក៏បានរាយការណ៍ ទៅមេភូមិនិងសមត្ថកិច្ច ចុះមកទីតាំងកើត ហេតុភ្លាមៗផងដែរ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់យក ខ្សែហ៊ុមព័ទ្ធទីតាំង រួចបានទំនាក់ទំនង ទៅសមត្ថកិច្ចធ្វើ កោសល្យវិច័យរបស់ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ឱ្យចុះមកពិនិត្យសព។

ក្រោយនិនិត្យ រួចសមត្ថកិច្ចប្រាប់ថា សពស្លាប់ដោយ សារលង់ទឹក រួចក៏ធ្វើកំណត់ហេតុដឹ កសពយកទៅតម្កល់ ទុកនៅវត្តទួល រង់ចាំទាក់ទងរក សាច់ញាតិតាមក្រោយ ដើម្បីឱ្យមកទទួលយក ទៅធ្វើបុណ្យតាម ប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *