(ខេត្តបន្ទាយមានជ័យ)៖ លោក កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យអម ដោយក្រុមការងារគ្រប់ថ្នាក់ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដោយមានការអញ្ជើញ ចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភាសមាជិកក្រុមការងារ គណបក្សចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ។
ជាមួយនឹងការពាំនាំការ សួរសុខទុក្ខពីថ្នាក់ដឹកនាំពិ សេសសម្តេចតេជោហ៊ុន សែន ប្រធានគណបក្ស ក្នុងនាមគណបក្ស ប្រជាជនកម្ពុជា នាឱកាសនោះលោក កែ គឹមយ៉ាន បានថ្លែងនូវការកោតសរសើរ អរគុណនិងវាយ តម្លៃខ្ពស់ចំពោះសមាជិក គណបក្សប្រជាជនកម្ពុជា ក្នុងរយ:កាល១៤ថ្ងៃបាន ធ្វើសកម្មភាព ឃោសនា និងផ្សព្វផ្សាយ ពីសមិទ្ធផល កម្មវិធី គោលនយោបាយនានា របស់គណបក្សទទួល បាននូវការគាំទ្រ និងសាទរពីសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោត ក៏ដូចជាសមាជិក គណបក្សទាំងអស់នៅ ទូទាំង ខេត្តបន្ទាយមានជ័យ ហើយសង្ឃឹមជឿជាក់ថានឹង ទទួលបានការគាំទ្រយ៉ាងពេញ ទំហឹងទទួលបានជ័យជម្នះ តាមផែនការរួមឆ្ពោះទៅ កាន់ការបោះឆ្នោតព្រឹទ្ធស ភានីតិកាលទី៥ ។
ក្នុងឱកាសនោះដែរ លោក កែ គឹមយ៉ាន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ព្រមទាំ ងប្រជាពលរដ្ឋទាំងអស់ នៅក្នុងខេត្តបន្ទាយមានជ័យ ដែលខិតខំចូលរួមថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ និងបានបង្កលក្ខណៈ ងាយស្រួលដល់គណបក្ស នយោបាយនានា នៅក្នុងរយៈពេល២សប្តាហ៍ នៃយុទ្ធនាការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងគោរពដឹងគុណ ស្រឡាញ់ មោទនភាព ចំពោះសមាជិក គណបក្ស និងជនរួមជាតិទាំងអស់ ដែលតែងតែផ្ដល់យុត្តិធម៌ ផ្ដល់ជំនឿ និងផ្ដល់ការគាំទ្រយ៉ាង ធំធេងចំពោះការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា នៅគ្រប់ដំណាក់កាល ប្រវត្តិសាស្រ្តរបស់កម្ពុជា រួមសាមគ្គីគ្នាជា មហាគ្រួសារតែមួយ ដើម្បីសុខដុមនីយកម្មសហគមន៍ និងអភិវឌ្ឍមូលដ្ឋាននៅ ក្រោមម្លប់នៃសន្តិភាព។
ជាមួយគ្នានេះដែរ លោក កែ គឹមយ៉ាន បានណែនាំឱ្យសមាជិក ទាំងអស់ត្រូវចូលរួមធានាសន្តិសុខ និងសុវត្ថិភាព១០០ភាគរយ គ្មានអំពើហិង្សា ឬបាតុភាពនានា ដែលរារាំង ឬ បំផ្លាញការបោះ ឆ្នោតដោយសហការ ល្អ ជាមួយនឹង គ.ជ.ប របស់ខេត្ត និងអាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធ ឲ្យ បានម៉ត់ចត់ អង្គបោះឆ្នោតត្រូវ ថែទាំសុខភាព ត្រៀមឯកសារសម្រាប់ ទៅបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជាដែលមាន លេខរៀងទី១ទាំងអស់គ្នានៅ ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីបន្តបម្រើប្រជាពលរដ្ឋនិ ងអភិវឌ្ឍខេត្តបន្ទាយមានជ័យ ឲ្យបានកាន់តែរីកចម្រើន ឥតឈប់ឈរថែមទៀត តាមកម្មវិធីនយោបាយ ផែនការដាក់ចេញ៕