(ខេត្តព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២៤នេះ បានឱ្យដឹងថា លោក ឡុង ឌីម៉ង អភិបាលរងខេត្ត ព្រះសីហនុ បានទទួលជួបពិភាក្សា ការងារជាមួយគណ ប្រតិភូចិនដឹកនាំដោយ លោក ZHANG WEIMIN អនុប្រធានក្រុម ប្រឹក្សាភិបាល នៃក្រុមហ៊ុន Wuxi Capital Group Co,Ltd ដើម្បីស្វែងយល់ពីស្ថានភាព អភិវឌ្ឍរបស់តំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ កាលពីម្សិលមិញនេះ នៅសាលាខេត្តព្រះសីហនុ។
គោលបំណងនៃការអញ្ជើញ របស់គណៈប្រតិភូ មកកាន់ខេត្តព្រះសីហនុនា ពេលនេះ គឺដើម្បីស្វែងយល់ឱ្យ កាន់តែច្បាស់អំពីស្ថានភាព សេដ្ឋកិច្ច សក្តានុពលរបស់ខេត្ត និងជាពិសេសតំបន់ សេដ្ឋកិច្ចក្រុងព្រះសីហនុ។
លោកអភិបាល រងខេត្តព្រះសីហនុ បានធ្វើគារវកិច្ចស្វាគមន៍ ប្រកបដោយក្តី សោមនស្សរីករាយ ទទួលគណៈ ប្រតិភូដែលបានអញ្ជើញមក និងបានគូសបញ្ជាក់ថា ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តា នុពលភូមិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសរស់ ប្រកបដោយសុខុដុមរមនា ដែលមានប្រជាពលរដ្ឋ ចម្រុះជាតិសាសន៍ ប្រកបរបរគ្រប់ប្រភេទ ហើយក្នុងនោះមានជនជាតិចិន ដែលលេចធ្លោជាងគេ។
ក្នុងជំនួបនេះ លោកអភិបាលរង បានជម្រាបជូនគណៈប្រតិភូអំពី ភាពខ្លាំងរបស់ ខេត្តព្រះសីហនុ ដែលមានផែនការមេ ប្រែក្លាយខេត្តព្រះសីហនុទៅជា តំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង និង កម្មវិធីពិសេសជំរុញការវិនិយោគ នៅខេត្តព្រះសីហនុឆ្នាំ២០២៤។
ខេត្តព្រះសីហនុនឹងប្រែក្លាយ ជាតំបន់មជ្ឈមណ្ឌល ពាណិជ្ជកម្ម និងភស្តុភារកម្មអន្តរជាតិ, មជ្ឈមណ្ឌលដឹកជញ្ជូនទំនិញ ពហុមធ្យោបាយអន្តរជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ តំបន់ទេសចរណ៍ប្រណិត ជាពិសេសជាទី ក្រុងវៃឆ្លាតនាំមុខ។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលរង បានសង្កត់ធ្ងន់ថា ខេត្តព្រះសីហនុ ជាខេត្តដែលទទួល បានការយកចិត្ត ទុកដាក់ខ្ពស់ ពីរាជរដ្ឋាភិបាលកម្ពុជា ហើយឆ្នាំ២០២៤នេះជា ពេលវេលាដ៏ល្អបំផុត សម្រាប់ការបណ្តាក់ ទុនវិនិយោគនៅក្នុង ខេត្តព្រះសីហនុ។
លោកអនុប្រធាន ក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Wuxi Capital Group Co,Ltd បានលើកឡើងថា ឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរ ប្រជាជននៃប្រទេសទាំងពីរ និងជាខួបលើកទី៦៦ នៃទំនាក់ទំនងការទូត កម្ពុជា-ចិន នេះជាការឆ្លនេះ ជាការឆ្លុះបញ្ចាំងពីទំនាក់ ទំនងល្អរវាងប្រជាជន នៃប្រទេសទាំង២។
បើតាមការសង្កេតរបស់លោក តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើនខ្លាំង។ ទន្ទឹមនឹងនេះ គណៈប្រតិភូក៏បាន ស្វែងយល់ពីគោល នយោបាយ វិនិយោគនៅកម្ពុជា ជាពិសេសការវិនិយោគ នៅតំបន់ សេដ្ឋកិច្ច ពិសេស ក្រុងព្រះសីហនុ។ ជាមួយគ្នានេះ លោកបានបញ្ជាក់ថា ក្រុមហ៊ុនរបស់ប្រទេសចិន មានគម្រោងសហការ ជាមួយក្រុមហ៊ុន Wuxi វិនិយោគនៅ ខេត្តព្រះសីហនុ ដោយសម្លឹងឃើញ ភាពទាក់ទាញរបស់ តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ មានដូចជា៖ ទី១.ទទួលបានការយក ចិត្តទុកដាក់ពីរាជរដ្ឋាភិបាល កម្ពុជា ទី២.ជាសមិទ្ធផល នៃចំណងមិត្តភាព សាមគ្គីភាពកម្ពុជា-ចិន ទី៣.តំបន់សេដ្ឋកិច្ចពិសេសមានលទ្ធផលផ្លែផ្កា និង ទី៤. កាលានុវត្តភាពយ៉ាងខ្លាំងក្នុងការវិនិយោគ និងដឹកជញ្ជូន។
គួរបញ្ជាក់ថា ទីក្រុង Wuxi បានចងសម្ព័ន្ធភាពជា មួយក្រុងព្រះសីហនុ ហើយកាន់តែពិសេស ជាងនេះទៀត ខេត្តជាំងស៊ូក៏បានចង សម្ព័ន្ធភាពជាមួយខេត្ត ព្រះសីហនុផ្តោតលើវិស័យអប់រំ សុខាភិបាល និងវប្បធម៌ផងដែរ៕