តារា Tik Tok ជនជាតិចិន ដែលបើករថយន្ត ម៉ាកLAMBORGHINI ពាក់ស្លាកលេខ កម្ពុជាF.R.999 បង្កគ្រោះថ្នាក់ ចរាចរណ៍ បណ្ដាលឱ្យមនុស្សស្លាប់ កំពុងឃាត់ខ្លួន បណ្ដោះអាសន្ន និងបន្តនីតិវិធីច្បាប់

(ភ្នំពេញ)៖  បើតាមការបញ្ជាក់ពី លោកវរសេនីយ៍ឯក ដេ ម៉ៅ ប្រធានការិយាល័យ នគរបាលចរាចរណ៍ ផ្លូវគោក   នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២៤នេះ បានឱ្យដឹងថា បុរសជនជាតិចិន ម្នាក់ដែលបើករថយន្ត ស៊េរីទំនើបម៉ាក LAMBORGHINI HURACAN STO ពណ៌ទឹកក្រូច ពាក់ស្លាកលេខ កម្ពុជាF.R.999 បច្ចុប្បន្នត្រូវបាន កម្លាំងនគរបាលជំនាញ កំពុងឃាត់ខ្លួន បណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីបន្តអនុវត្ត ទៅតាមនីតិវិធីច្បាប់ ក្នុងបទល្មើស បង្កគ្រោះថ្នាក់ចរាចរណ៍  ដែលបណ្ដាល ឱ្យមនុស្សរងរបួស ធ្ងន់ធ្ងររហូតដល់ បាត់បង់ជីវិត ។

គួរជម្រាបជូនថា មានករណីគ្រោះ ថ្នាក់ចរាចរណ៍មួយ បានកើតឡើង បណ្ដាលឱ្យបុរសម្នាក់ ដែលជាអ្នកដឹក ជញ្ជូនតាមអនឡាញ បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈពេលកំពុងជិះម៉ូតូ តាមដងផ្លូវ  ក៏ត្រូវបានរថយន្ត ស៊េរីទំនើបម៉ាក LAMBORGHINI HURACAN STO ពណ៌ទឹកក្រូច ពាក់ស្លាកលេខ កម្ពុជាF.R.999 បើកបរដោយ បុរសជនជាតិចិន ឈ្មោះ ប៉ាហ្វីដូ ដែលជាតារាល្បី តាមបណ្ដាញសង្គម Facebookខាងធ្វើម្ហូប តារា Tik Tok ជាជនជាតិចិន បើកលឿនដូចហោះ បុកពីក្រោយពេញ ទំហឹងខ្ទាតម៉ូតូជា ច្រើនម៉ែត្រ ចំណែករថយន្ត បង្កព្យាយាមបើករត់ គេចត្រូវបានប្រជាពលរដ្ឋនាំ គ្នាដេញតាមស្ទាក់ឃាត់បាន នៅវេលាម៉ោង១រំលង អធ្រាត្រឈាន ចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ស្ថិតនៅតាម បណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

សពជនរងគ្រោះ ឈ្មោះ សោន សឹត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរដឹកជញ្ជូន តាមអនឡាញ មានស្រុកកំណើត នៅភូមិគោកក្រោល ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ។

ចំណែក អ្នកបើកបររថយន្ត បង្កហេតុត្រូវបានគេស្គាល់ឈ្មោះ ប៉ាហ្វីដូ ដែលជាតារាល្បី តាមបណ្ដាញសង្គមFacebook Tik Tok ខាងធ្វើម្ហូប។

ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេ ឃើញជនរងគ្រោះ ជិះម៉ូតូម្នាក់ឯងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប1V-9127 ធ្វើដំណើរក្នុងទិសដៅ ពីកើតទៅលិច ខណៈមកដល់ចំណុចខាងលើ ស្រាប់តែត្រូវ បានរថយន្តម៉ាក LAMBORGHINI HURACAN STO ពណ៌ទឹកក្រូច ពាក់ស្លាកលេខ កម្ពុជាF.R.999 បើកបរដោយបុរស ជនជាតិចិន ឈ្មោះ ប៉ាហ្វីដូ ដែលជាតារាល្បី តាមបណ្ដាញសង្គមFacebookខាងធ្វើម្ហូប ធ្វើដំណើរស្របទិសគ្នា ក្នុងល្បឿនយ៉ាងលឿន ទៅបុកម៉ូតូជនរង គ្រោះពីក្រោយពេញ ទំហឹងបណ្ដាល ឱ្យខ្ទាតម៉ូតូជាច្រើនម៉ែត្រ។

បន្ទាប់មករថយន្តបង្ក បានព្យាយាមបើក រត់គេចខ្លួនចេញពី ផ្លូវសហព័ន្ធរុស្ស៊ី ចូលផ្លូវ២០០៤ឆ្ពោះ ទៅផ្លូវដួងងៀប ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ទើបប្រជាពលរដ្ឋនាំគ្នា ស្ទាក់ឃាត់ខ្លួនបានរួច ទាក់ទងរាយការណ៍ទៅ សមត្ថកិច្ចមូលដ្ឋានចុះមក អន្តរាគមន៍ភ្លាមៗ ដោយធ្វើការ ឃាត់ខ្លួនអ្នកបើកបរ និងបក្ខពួកផ្សេងទៀត ដែលបើករថយន្តម៉ាក BMW ពណ៌ខៀវ ពាក់ស្លាកលេខ កម្ពុជា MR. TOMI មកបម្រុង រំដោះយកអ្នកបើកបរ រថយន្តបង្ករត់គេចខ្លួន ។

ប្រភពដដែលបានបន្តទៀតថា ពេលដែលសមត្ថកិច្ចសួរនាំ តារារូបនេះបានបដិសេធថា ខ្លួនមិនមែនជាអ្នកបើកនោះទេ គឺអ្នកផ្សេងជាអ្នកបើក តែប្រជាពលរដ្ឋឃើញ ច្បាស់ថាគាត់ជាអ្នកចុះ ពីលើរថយន្តបង្ក ទោះជាយ៉ាងណា ខាងសមត្ថកិច្ចបាននាំ អ្នកបើកបររថយន្តបង្កនិង មិត្តភក្តិ២នាក់ទៀត យកទៅផ្នែកជំនាញ ដើម្បីសួរនាំបន្តនៅ ខណ្ឌពោធិ៍សែនជ័យ។

ក្រោយពេលកើតហេតុ សពរងគ្រោះត្រូវបានសមត្ថកិច្ច ផ្នែកជំនាញប្រគល់ទៅ ឱ្យសាច់ញាតិក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូរងគ្រោះនិងរថយន្ត បង្កគេឃើញសមត្ថកិច្ច មូលដ្ឋាននិងសមត្ថកិច្ច ជំនាញចុះវាស់វែង យកទៅរក្សាទុកនៅជំនាញ នគរបាលចរាចរណ៍ផ្លូវគោក រង់ចាំធ្វើការដោះស្រាយ បន្តពេលក្រោយ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *