រដ្ឋបាលខត្តកំពង់ចាម៖  ទុករយៈពេល៧០ថ្ងៃ ឱ្យបុគ្គលដែលចាក់ថ្ម ចូលទន្លេមេគង្គប្រុង យកធ្វើជាកម្មសិទ្ធិ  នៅស្រុកស្រីសន្ធរ កាយចេញវិញជា បន្ទាន់

(ខេត្តកំពង់ចាម)៖ បន្ទាប់ ពីមានករណីលើបុគ្គល ដែលបានចាក់ថ្មចូល ទន្លេមេគង្គប្រុងយកធ្វើជាកម្ម សិទ្ធិផ្ទាល់ខ្លួន ស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ភ្លាមៗ អាជ្ញាធរខត្តកំពង់ចាម បានចាត់វិធានការជា បន្ទាន់ដោយបានហៅ បុគ្គលរូបនេះ មកសាកសួរ  និង ធ្វើ ការអប់រំណែនាំ ឱ្យបញ្ឈប់ជាបន្ទាន់  និងតំរូវឱ្យកាយថ្ម ចេញវិញដោយ ទុករយៈពេល៧០ថ្ងៃ។

ជាក់ស្ដែង យោងតាមសេចក្តី ប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា រដ្ឋបាលខេត្ត មានកិត្តិយសសូម ជម្រាបជូនសាធារណៈជន និងអ្នកសារព័ត៌មាន មេត្តាជ្រាបថា៖ បន្ទាប់ពីទទួលបានព័ត៌មាន ពីករណីចាក់ថ្មចូល ផ្ទៃទន្លេនៅទីតាំងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ភ្លាមៗរដ្ឋបាលខេត្ត បានចាត់តាំង លោកស្រី សុភ័ក្ត្រ អភិបាលរងនៃគណៈ អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះ ពិនិត្យ ផ្តិតយករូបភាព ជួបជាមួយនឹងភាគីពាក់ព័ន្ធ និងបានរកឃើញថាពិតជា មានសកម្មភាពចាក់ ថ្មចូលផ្ទៃទន្លេពិតប្រាកដមែន ដោយសកម្មភាពនេះ បានដំណើរការតាំងពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ មកម្លេះ។

ការចាក់ថ្មនេះ គឺចាក់ចូលទៅក្នុងផ្ទៃទន្លេប្រវែង ៥៥ម៉ែត្រ និងគ្រោងចាក់បណ្តោយ ទន្លេប្រវែង ២៩៤៦ម៉ែត្រ (បច្ចុប្បន្នទើប ចាក់បានប្រវែង១៣០ម៉ែត្រ)។ ហើយសកម្មភាពនៃការចាក់ថ្ម ចូលផ្ទៃទន្លេនេះ គឺពុំមានច្បាប់អនុញ្ញាតឡើយ។

ជាវិធានការបន្ទាន់នេះ រដ្ឋបាលខេត្តកំពង់ចាម បានកំណត់ឱ្យភាគីម្ចាស់ដី ដែលកំពុងធ្វើសកម្មភាពចាក់ថ្ម ចូលផ្ទៃទន្លេនេះ ត្រូវតែអនុវត្តដូចខាងក្រោម ៖

  1. បញ្ឈប់សកម្មភាពចាក់ថ្ម ចូលផ្ទៃទន្លេដោយគ្មាន ច្បាប់អនុញ្ញាត ទោះក្នុងហេតុផល ណាមួយក៏ដោយ។
  2. ត្រូវធ្វើការកាយនិង យកថ្មដែលបានចាក់ រួចហើយនោះចេញវិញឲ្យអស់ ក្នុងរយៈពេលយ៉ាងយូរ ៧០ ថ្ងៃជាកំណត់ និងមិនត្រូវកាយពង្រាយ ទម្លាក់ចូលក្នុងទឹកទន្លេឡើយ ដើម្បីបញ្ចៀសផល ប៉ះពាល់ទៅ ថ្ងៃក្រោយសម្រាប់ការធ្វើច រាចរណ៍តាមផ្លូវទឹក។
  3. ភាគីម្ចាស់ដីត្រូវរាយការណ៍ អំពីវឌ្ឍនភាពនៃការកាយថ្មនេះ មករដ្ឋបាលខេត្តកំពង់ចាម មួយខែម្តង នៅរៀងរាល់ចុងខែនីមួយៗ ហើយក្រុមការងាររបស់ រដ្ឋបាលខេត្តកំពង់ចាម នឹងបន្តចុះធ្វើការពិនិត្យ តាមដានការអនុវត្តវិធានការនេះ នៅរៀងរាល់មួយសប្តាហ៍ម្តង ឬតាមពេលវេលាជាក់ស្តែង។

រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណដល់ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន ដែលបានផ្តល់ ព័ត៌មានពិតប្រាកដ ហើយទាន់ហេតុការណ៍ មកឱ្យរដ្ឋបាលខេត្ត ដើម្បីមានវិធានទប់ស្កាត់ នូវបទល្មើសនានា ក្នុងខេត្តកំពង់ចាម និងសូមបញ្ជាក់ថា ចំពោះករណីនេះគ្រាន់ ជាវិធានការបឋមប៉ុណ្ណោះ។ ជាវិធានការបន្ទាប់ គឺរដ្ឋបាលខេត្តកំពុងសិក្សាតាមផ្លូវច្បាប់ ដើម្បីស្នើដាក់បន្ទុកទៅលើ ជនល្មើសបន្ថែមទៀត។ អាស្រ័យហេតុនេះ សូមសាធារណៈជន និងអ្នកសារព័ត៌មានមេត្តាជ្រាប៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *