(ខេត្តបន្ទាយមានជ័យ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច បានចុះស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាប ទីតាំងសង្ស័យ លួចលាក់នាំចូល ស្កុក- ចែកចាយ ផលិតផលទឹកដោះគោជូររំ លោភលើកម្មសិទ្ធិ នាំចូលផ្ដាច់មុខ របស់ក្រុមហ៊ុន យូ អិន ធី ហូលសេល ខូអិលធីឌី ។
បើតាមការបញ្ជាក់ពី លោកឧត្តមសេនីយ៍ត្រី ចាប សុផាឬទ្ធិ បានឱ្យដឹងថា ក្នុងប្រតិបត្តិការ បង្រ្កាបបទល្មើស ខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២៤ ក្រោយពីទទួលបាន ពាក្យបណ្ដឹង របស់ក្រុមហ៊ុន យូ អិន ធី ហូលសេល ខូអិលធីឌី និង មានការសម្របសម្រួល នីតិវិធីពីលោក ស៊ិន វិសុទ្ធ ព្រះរាជអាជ្ញារង នៃ អយ្យការសាលា ដំបូងខេត្តបន្ទាយមានជ័យ លោក ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងកា រនគរបាល ខេត្តបន្ទាយមានជ័យ បានចាត់តាំង លោកឧត្ដមសេនីយ៍ត្រី ចាប សុផាប្ញទ្ធិ ស្នងការរងទទួលផែនការងារ នគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច និង លោកវរសេនីយ៍ឯក រស់ អៀម នាយការិយាល័យ នគរបាលប្រឆាំង បទល្មើស សេដ្ឋកិច្ច ដឹកនាំកម្លាំងជំនាញប្រតិបត្តិការ ចុះបង្ក្រាបទីតាំង១កន្លែង សង្ស័យលួចលាក់នាំចូល ស្តុក និង ចែកចាយ ផលិតផលទឹកដោះ គោជូរម៉ាក Dutch Mill ដែលរំលោភលើកម្មសិទ្ធិ នាំចូលផ្តាច់មុខ របស់ក្រុមហ៊ុន យូរ អិន ធី ហូលសេល ខូអិលធីឌី នៅទីតាំង១កន្លែង ស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី ចាប សុផាឬទ្ធិ បានបញ្ជាក់ទៀតថា៖ ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានត្រួតពិនិត្យ ជាក់ស្ដែងក្នុងទីតាំងរកឃើញ និងដកហូត ជាបណ្ដោះអាសន្ន នូវប្រភេទ ទឹកដោះគោជូរម៉ាក Dutch Mill(ចម្រុះ) ចំនួន១៥៤កេស (កេសក្រដាស់ បិទស្កុតផ្លុំបេ) យកមកកាន់ស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តនីតិវិធីបន្ត ៕