(ខេត្តសៀមរាប)៖ ស្នងការដ្ឋាននគរបាល ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីអំពើ ឃា.ត.កម្ម ទៅសាលាដំបូងខេត្តសៀមរាប ដើម្បីបន្តនីតិវិធី ច្បាប់ ។
ដោយមានការយក ចិត្តទុកដាក់ជាប្រចាំ ពីសំណាក់លោក ឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃទី២១ ខែកុម្ភៈម្សិលមិញនេះ កម្លាំងផែនការងារនគរ បាលព្រហ្មទណ្ឌដឹកនាំ ដោយលោកវរសេនីយ៍ឯក នួន ស័ក្កិចំរើនរិទ្ធ សហការជាមួយ កម្លាំងនៃអធិការដ្ឋាន នគរបាលស្រុកជីក្រែង បានឃាត់ខ្លួន ជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធករណី អំពើឃា.ត.កម្ម (ប្រើប្រាស់ដា.វកា.ប់ទៅលើជនរង គ្រោះជាច្រើនកាំ.បិត បណ្តាលឲ្យស្លា.ប់) នៅចំណុចស្ថិតក្នុ ងភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ។
ជនរងគ្រោះឈ្មោះ នាវ ស្រីហ៊ុច ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ។
ក្រោយពីបានទទួល ពាក្យបណ្ដឹងពីប្រជាពលរដ្ឋ កម្លាំងជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប ចុះធ្វើការស៊ើបអង្កេត ស្រាវជ្រាវ រហូតឈានដល់ការឃាត់ ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ សំ ស៊ី ហៅស៊ីន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន នៅភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ។(មានសារធាតុ ញឿននៅក្នុងខ្លួន)
តាមចម្លើយសារភាព នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាង លើបានសារភាពថា ខ្លួនពិតជាបានធ្វើ សកម្មភាព កា.ប់ សម្លា.ប់ ទៅលើជនរងគ្រោះ ពិតប្រាកដមែន ដោយកន្លងមកជនសង្ស័យ ធ្លាប់មានទំនាស់ ពាក្យសម្តីនិងគ្នា ពុំមាននរណាបានដឹង ប៉ុន្តែជនសង្ស័យគុំគួន និងជនរងគ្រោះ រហូតដល់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោងប្រហែល ១៣និង៣០នាទី ជនសង្ស័យបានផឹកស្រាស អស់ចំនួន២លីត្រ បន្ទាប់មកក៏ដើរ ទៅក្រោយផ្ទះជនរងគ្រោះ ដោយកាន់កាំ.បិត ដា.វចំនួន០១ដើម ពេលនោះជនសង្ស័យ បានឃើញជនរងគ្រោះ កំពុងនៅក្នុង ចម្ការដំឡូងម្នាក់ឯង ក៏ធ្វើសកម្មភាព ចូលទៅកាប់ ជនរងគ្រោះ ០១កាំបិត ចំក្បាល បណ្តាលឲ្យ ជនរងគ្រោះដួល ទៅនិងដី ហើយបន្តធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះ ចំកចំនួន០៣កាំបិ.តទៀត បណ្តាលឲ្យ ជនរងគ្រោះស្លា.ប់ ហើយក៏កាច់ដើម ដំឡូងគ្របពីលើសាក សពជនរងគ្រោះ កុំឲ្យគេឃើញ ក្រោយពេលធ្វើ សកម្មភាពរួច ជនសង្ស័យបានគេចខ្លួនតែម្តង ។
វត្ថុតាងដកហូតរួមមាន: ដា.វ ចំនួន ០១ដើម ខោប៉ារ៉ាជើងវែងស្លៀក ធ្វើសកម្មភាព ចំនួន ០១ អាវផ្កាសាច់ក្រណាត់ដៃវែង ពាក់ធ្វើសកម្មភាពចំនួន ០១។