សមត្ថកិច្ចឃាត់ ខ្លួនជនសង្ស័យម្នាក់ ករណីលួចទូរស័ព្ទ ដៃ០១គ្រឿងម៉ាក I PHONE 13 PROMAX នៅក្រុងបាវិត

(ខេត្តស្វាយរៀង)៖ សមត្ថកិច្ចនគរបាលក្រុងបាវិត បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាជនជាតិវៀតណាមករណីលួចទូរស័ព្ទដៃ០១គ្រឿងម៉ាក I PHONE 13 PROMAX នៅក្រុងបាវិត។

ការឃាត់ខ្លួនធ្វើឡើង កាលពីវេលាម៉ោង ៥និង២៥នាទីល្ថាច ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចលើផ្លូវជាតិ១ ខាងមុខកាស៊ីណូឡឺម៉ាកាវ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាល ក្រុងបាវិតបានអោយ ដឹងថាជនសង្ស័យ មានឈ្មោះង្វៀង គឹមសឺង (NGUYEN KIM SON) ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខ : C9106131 មុខរបរមិនពិតប្រាកដ មានទីលំនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ។

ចំណែកជនរង គ្រោះមានឈ្មោះ ង៉ុង ចាន់រិទ្ធ ភេទប្រុស អាយុ ៣៧ ឆ្នាំជនជាតិខ្មែរ មុខរបរអាជីវករ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភពបន្តថាបន្ទាប់ពី ទទួលពាក្យបណ្ដឹង ពីជនគ្រោះឈ្មោះ ង៉ុង ចាន់រិទ្ធ ភេទប្រុស អាយុ ៣៧ ឆ្នាំជនជាតិខ្មែរ មុខរបរអាជីវករ មានទីលំនៅភូមិ បាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ថា កាលពីវេលាម៉ោង៨និង:៣០នាទីយប់ ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៤ ខ្លួនបានត្រូវជនសង្ស័យ ធ្វើសកម្មភាពលួចទូរស័ព្ទដៃ០១គ្រឿងម៉ាក I PHONE 13 PROMAX នៅក្រុងបាវិត។

ក្រោយពីទទួលបាន ពាក្យបណ្ដឹងសមត្ថកិច្ច នគរបាលក្រុងសហការ ជាមួយនគរបាលប៉ុស្ត៏រដ្ឋបាល បានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ ឃាត់ខ្លួនជនសង្ស័យ នៅចំណុចលើផ្លូវជាតិ១ ខាងមុខកាស៊ីណូឡឺម៉ាកាវ  ស្ថិតក្នុងភូមិ បាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិតមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាន ឆ្លើយសារភាពថា ខ្លួនពិតជាបានចូល លួចយកទូរស័ព្ទដៃ០១ គ្រឿងម៉ាក I PHONE 13PROMAX ពណ៌ខៀវ ប្រាកដមែន  និងធ្លាប់បានធ្វើ សកម្មភាពលួចទូរស័ព្ទ បានចំនួនពីរ បីដងមកហើយ ហើយយកទៅលក់ នៅប្រទេសវៀតណាម ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន ជាបណ្ដោះអាសន្ននៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីចាត់ការតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *