សមត្ថកិច្ច ឃាត់ខ្លួនបុរសម្នាក់ ពីបទប្រើប្រាស់អាវុធខ្លី ដោយខុសច្បាប់

(ខេត្តបាត់ដំបង)៖ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលស្រុកថ្មគោល បានឃាត់ខ្លួនបុរសម្នាក់ ពីបទប្រើប្រាស់អាវុធខ្លី ដោយខុសច្បាប់ កាលពីវេលាម៉ោង ២១និង១៩នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតក្នុងភូមិច្រនៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាល ស្រុកថ្មគោល បានអោយដឹកថា ស្របពេលដែលលោក កំពុងដឹកនាំកម្លាំង នគរបាលក្នុងអង្គភាពចុះ ធ្វើការត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ,ពិនិត្យជាតិអាល់កុល និងគ្រឿងញៀន នៅលើដងផ្លូវក៏ បានធ្វើការត្រួតពិនិត្យ ទៅលើអ្នកបើកបរម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ស៊េរី២០២៤ពាក់ស្លាកលេខ បាត់ដំបង 1AT-7163  ដែលមានម្ចាស់ ឈ្មោះ យ៉ើន ថាវ័ន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបងហើយ ពេលធ្វើការត្រួតពិនិត្យក៏ បានរកឃើញអាវុធ ខ្លី០១ដើមម៉ាក ZORAKIM906-Tពណ៌ខ្មៅ ,បង់០១, គ្រាប់ចំនួន០៥គ្រាប់ និងប្រាក់បាតថៃ ចំនួន១២.៦០០បាទ (មួយម៉ឺនពីរពាន់ប្រាំមួយរយ) បាតផងដែរ។

ក្រោយពិនិត្យឃើញដូច្នេះ សមត្ថកិច្ចបាននាំខ្លួន បុរសខាងលើមកអធិការ ដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរពាក់ព័ន្ធ នឹងករណីកាន់កាប់ ដោយខុសច្បាប់នូវ អាវុធខ្លីខាងលើ ហើយជាលទ្ធផលបុរស រូបនេះបានឆ្លើយសារភាពថា អាវុធមួយដើមនេះ គឺខ្លួនបានទិញពីជនជាតិ ថៃនៅព្រំដែនតម្លៃ០១ម៉ឺន បាតប្រាក់ថៃប្រមាណជា០៤ថ្ងៃមុន នេះតែប៉ុណ្ណោះហើយរឿង ដែលខ្លួនទិញមកនេះ គឺដោយសារខ្លួនធ្វើជា សន្តិសុខឯកជនមួយនៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លុះធ្វើដំណើរពីប៉ោយប៉ែត បំណងទៅផ្ទះនៅស្រុកបវេល ក៏ត្រូវសមត្ថកិច្ច នគរបាលត្រួតពិនិត្យ រកឃើញតែម្តង។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យនឹងវត្ថុតាង ខាងលើពេលនេះត្រូវបាន សមត្ថកិច្ចនគរបាលកំពុង កសាងសំណុំរឿង បញ្ជូនមកផែនជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *