កងរាជអាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យ៣នាក់ ជាបុគ្គលិកកាស៊ីណូ ទៅសាលាដំបូងខេត្ត អនុវត្តតាមនីតិវិធី

(ខេត្តបន្ទាយមានជ័យ)៖ បុគ្គលិកកាស៊ីណូ៣នាក់ ត្រូវបានកម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅព្រឹកថ្ងៃអង្គារទី២០ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។

ដោយទទួលបានព័ត៌មាន ពីសន្តិសុខយាមនៅ ម្តុំផ្សាររាត្រីទឹកពុះថា មានករណីជួញដូរ និងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន នៅវេលាម៉ោង០៤និង០០នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ចុះដល់កន្លែងកើត ហេតុហើយបង្ក្រាប និងឃាត់ខ្លួនជនជាតិថៃ ចំនួន៣នាក់ ១-ឈ្មោះ សូឆាត អនរ៉ាឈុល ហៅត ភេទប្រុស អាយុ២៥ឆ្នាំ  មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅ ភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ,

២-ឈ្មោះ ផុងសាកន ក្វាន់អ៊ួន ហៅទឺន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ,  ៣-ឈ្មោះ ប៉ាន់យ៉ា ដេតសុផា ហៅសៃហ្វា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ព្រមទាំងដកហូតវត្ថុតាងរួមមាន ៖ ១-គ្រឿងញៀនប្រភេទម្ស៉ៅសថ្លា (កេតាមីន) ចំនួន០៤កូនថង់កិប ទម្ងន់ ៣,០២ក្រាម,  ២-ទូរស័ព្ទ ចំនួន០៤គ្រឿង (ម៉ាកOPPO ពណ៌ខ្មៅ, ម៉ាកVIVO ពណ៌ខ្មៅ, ម៉ាកSAMSUNG ពណ៌ខ្មៅ, ម៉ាកIPHONE13 ពណ៌បៃតងចាស់),  ៣-នាឡិកាដៃចំនួន០២គ្រឿង,  ៤-ខ្សែដៃលោហធាតុពណ៌ស ចំនួន០១,  ៥-ខ្សែកប្រភេទខ្សែពណ៌ខ្មៅ មានបណ្តោងរូបព្រះចំនួន០២ខ្សែ,៦  -កាបូបស្ពាយ ចំនួន០១ ហើយបញ្ជូនមកមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងដើម្បីសួរនាំ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ ក្រោយឃាត់ខ្លួន និងសួរនាំរួចបាន ឆ្លើយសារភាពថា ពួកខ្លួនពិតជាបាន ទិញគ្រឿងញៀនខាងលើមករក្សាទុក ដើម្បីលក់ផង និងប្រើប្រាស់ខ្លួនឯងផងពិតប្រាកដមែន។

ដោយផ្អែកលើ ចម្លើយសារភាព រួម នឹងមានវត្ថុតាងជាក់ស្ដែង កម្លាំងជំនាញមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត បានកសាងសំណុំរឿង បញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកង រាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំង គ្រឿងញៀន បានឱ្យដឹងថា ការបង្ក្រាបករណី ខាងលើនេះ ក៏ទទួលបានការ អនុញ្ញាតពីលោកឧត្តម សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងមានការសម្រប សម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *