(ភ្នំពេញ)៖ តាមរយៈ អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន បានប្រកាសប្តេជ្ញាចិត្ត ក្នុងផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៩ របស់ខ្លួនយ៉ាងដូច្នេះថា រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំធ្វើ យ៉ាង ណាប្រែក្លាយ ប្រទេសកម្ពុជា ជាប្រទេសគ្មាន គ្រឿងញៀន ទៀតនោះឡើយ ខណៈយុទ្ធនាការ ក្នុងរយៈពេល ៨ឆ្នាំ កន្លងមករបស់ ខ្លួនអាជ្ញាធរបានបង្រ្កាប គ្រឿងញៀន គ្រប់ប្រភេទរួមទាំង សារធាតុគីមីផ្សំ បានចំនួ នជិត ៦០ម៉ឺនគីឡូក្រាម និងឃាត់ខ្លួនអ្នក ជាប់ពាក់ព័ន្ធ បានជាង១២ម៉ឺននាក់។
ក្នុងឱកាសផ្សព្វផ្សាយ ផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ លើកទី៩ ដែលប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្តី នេត សាវឿន ប្រធាន អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានលើកឡើងថា ហានិភ័យដែល បណ្តាលមកពី ឧក្រិដ្ឋកម្មគ្រឿងញឿន នៅតែបន្តរីករាលដាល ទាំងនៅក្នុងតំបន់ និងពិភពលោក រួមទាំងកម្ពុជាផងនោះ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តរៀប ចំកសាង «ផែនការប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៩ ឆ្នាំ២០២៤» ដើម្បីការពារកិត្តិយស កិត្យានុភាព បញ្ចៀសឲ្យ បាននូវភាពរងគ្រោះ ដោយសារឧក្រិដ្ឋកម្ម គ្រឿងញៀន សំដៅធ្វើ ឲ្យ បរិយាកាស សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សង្គមកាន់តែមាន ភាពល្អប្រសើរឡើងថែមទៀត ក៏ដូច ជាការថែរក្សា នូវសុខុមាលភាពសង្គម លើកកម្ពស់ការ អភិវឌ្ឍធនធាន យុវជន និងបង្កើន ភាពកក់ក្តៅ នៅក្នុងសង្គម គ្រួសាររបស់ប្រជាពលរដ្ឋ ដែលមានគោលការណ៍ និងវិធាការ ជាច្រើនដែលត្រូវ ប្តេជ្ញាចិត្តរួមគ្នាធ្វើ។
នៅក្នុងគោលការណ៍ជារួម អាជ្ញាធរប្រយុទ្ធ ប្រឆាំងគ្រឿងញៀន បន្តចាត់តាំងអនុវត្ត ឲ្យមានប្រសិទ្ធ ភាពនូវច្បាប់ស្តីពី ការត្រួតពិនិត្យ គ្រឿងញៀន និងបទបញ្ជារបស់ រាជរដ្ឋាភិបាលឆ្នាំ២០១៦ ស្តីពី ការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ ដោយខិតខំចាត់ វិធានការបង្ការ ទប់ស្កាត់និងបញ្ចៀស ឲ្យបានមិនឲ្យប្រទេសកម្ពុជា ក្លាយជាគោលដៅ នៃការប្រព្រឹត្ត បទល្មើសគ្រឿងញៀន និងមិនឲ្យគ្រឿង ញៀនបង្កឥទ្ធិពល ញាំញីបំផ្លិត បំផ្លាញសង្គមជាតិ ជាពិសេស កិច្ចខិតខំប្រឹងប្រែង អនុវត្តឲ្យសម្រេច នូវការប្តេជ្ញាចិត្តថា «កម្ពុជា ជាប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារ នីមួយៗជាគ្រួសារ ស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យ ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មាន គ្រឿងញៀនជាដើម»។
នៅក្នុងឆ្នាំ២០២៤នេះ អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្តេជ្ញាខិតខំ ស្វែងរកគ្រប់ មធ្យោបាយទាំងអស់ ដើម្បីអប់រំបំផុសចលនា លើកទឹកចិត្ត ឲ្យមានការចូលរួម ច្រើនកុះករពីគ្រប់ សមាសភាពនៃ សង្គមសំដៅបង្កើត បានជាកម្លាំងសុរប មធ្យោបាយសរុប វិធានការសរុប ជា ពិសេស ស្រទាប់ យុវជន ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ស្របតាមទិសស្លោក«៣កុំ ១ រាយការណ៍»។
ជាមួយគ្នានេះ អាជ្ញាធរប្តេជ្ញាជំរុញ ចលនាផ្សព្វផ្សាយ គោលនយោបាយ«ភូមិ-ឃុំសង្កាត់ មាន សុវត្ថិភាព»ឲ្យបានសកម្មបន្ថែមទៀត ដោយផុសផុលតាមគ្រប់រូបភាព គ្រប់ទីកន្លែង ដោយ ចគោលដៅ និងចំមុខសញ្ញា ជាពិសេស សិស្សានុសិស្ស កម្មករ ពលករ ដើម្បីឲ្យបានជ្រួតជ្រាប យល់ដឹងអំពីគ្រោះថ្នាក់ ដោយសារគ្រឿងញៀន និងច្បាប់ស្តីពីការត្រួត ពិនិត្យគញ្រឿងញៀន ឆ្លើយបដិសេធ ចំពោះគ្រឿងញៀន និងឈានទៅលុបបំបាត់ទីផ្សារ គ្រឿងញៀនជាដើម។
បើតាម របាយការណ៍ របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា លទ្ធផលនៃការ អនុវត្ត ផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ចំនួន៨លើក កន្លងទៅ (២០១៧-២០២៣) កម្លាំងអនុវត្តច្បាប់ បានបើកប្រតិបត្តិការ បង្រ្កាបបទ ល្មើសគ្រឿងញៀន សរុបចំនួន៥៥.៣០៥ ករណី ឃាត់ខ្លួនជនសង្ស័យ បានចំនួន១២០.៣០៧នាក់ ចាប់យកសារធាតុញៀន គ្រប់ប្រភេទទម្ងន់ប្រ មាណ២៧.៦៤១គីឡូក្រាម និងសារធាតុគីមីផ្សំ ប្រមាណ ៥២០.០០៥គីឡូក្រាម រួមទាំងមធ្យោបាយ សម្ភារនិងវត្ថុ តាងជាច្រើនទៀត៕