យុទ្ធនាការរឹត បន្តឹងច្បាប់ចរាចរណ៍! ឃាត់យានយន្តល្មើស ចំនួន៨០គ្រឿង នាយប់ថ្ងៃទី១៩កុម្ភៈ

(ភ្នំពេញ)៖  ស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២៤នេះ បានឱ្យដឹងថា   លទ្ធផលការអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល នាយប់ថ្ងៃទី១៩កុម្ភៈ កម្លាំងសមត្ថកិច្ចចម្រុះ តាមបណ្ដាខណ្ឌ ក្នុងរាជធានីភ្នំពេញ បានឃាត់យានយន្តល្មើស ចំនួន៨០គ្រឿង ។

ក្នុងប្រតិបត្តិការនោះ ក្រោមការអនុវត្ត តាមបទបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំ ត្រួតពិនិត្យអនុវត្តផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបណ្តាអធិការ ដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិ អាល់កុលដូចខាងក្រោម៖

ឃាត់យានយន្តល្មើស ចំនួន៨០គ្រឿង (រថយន្ត ចំនួន២៥គ្រឿង, ម៉ូតូ ចំនួន៥៥គ្រឿង) ១.ល្មើសជាតិស្រវឹង ចំនួន៣២គ្រឿង កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន១៣គ្រឿង អ្នកបើកបរម៉ូតូ ចំនួន០៨នាក់ អ្នកបើកបររថយន្ត ចំនួន០៥នាក់ កម្រិត ០.៤០ mg/L ឡើង ចំនួន១៩គ្រឿង អ្នកបើកបរម៉ូតូ ចំនួន០៩នាក់ អ្នកបើកបររថយន្ត ចំនួន១០នាក់។

២.បទល្មើសផ្សេងៗ ចំនួន៤៨គ្រឿង អត់មួកសុវត្ថិភាព ចំនួន៣៧នាក់ ម៉ូតូកែច្នៃស៉ីម៉ាំង ចំនួន០១ គ្រឿង រថយន្ត គ្មានប័ណ្ណបើកបរ ចំនួន១០គ្រឿង។

៣. វិធានការអប់រំ ចំនួន៩៤នាក់ អប់រំអ្នកបើកបរ មានអាល់កុលក្រោម ០.២៥ mg/L ចំនួន៤២នាក់ អ្នកបើកបររថយន្ត ចំនួន១៤នាក់ អ្នកបើកបរម៉ូតូ ចំនួន២៨នាក់ អប់រំអ្នកបើកបរ មិនពាក់មួកសុវត្ថិភាព ចំនួន៥២នាក់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *