(ខេត្តកំពង់ឆ្នាំង)៖ ស្រ្តីម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែង និង ម្នាក់ទៀតរងរបួសធ្ងន់ និងបានស្លាប់ពេល បញ្ជូនដល់មន្ទីរពេទ្យ នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តនិងម៉ូតូ កាលពីវេលាម៉ោង៥និង៣០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៥ នៅមុខផ្សារព្រៃខ្មែរ ស្ថិតនៅភូមិស្ពករាជ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះនៅក្នុងឧប្បត្តិ ហេតុគ្រោះថ្នាក់ចរាចរណ៍នេះ ម្នាក់ឈ្មោះ ឡាយ ម៉ៅ ភេទស្រី អាយុ៧០ឆ្នាំ រស់នៅភូមិ ព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ស្លាប់នៅនឹងកន្លែង ។ និងម្នាក់ទៀតឈ្មោះ ព្រំ ស៊ីដានី ភេទស្រី អាយុ៧២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ រងរបួសធ្ងន់ និងបានស្លាប់ពេល បញ្ជូនដល់មន្ទីរពេទ្យ ។
សមត្ថកិច្ចមូលដា្ឋន បានបញ្ជាក់អោយដឹងថា នៅមុនពេលកើតហេតុ មានរថយន្តដឹកទំនិញ មួយគ្រឿង ម៉ាហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ ៣E-០២៥១ ធ្វើដំណើរក្នុងទិសដៅ ពីត្បូងទៅជើង ក្នុងដំណើរខ្វែងទិសគ្នា ពេលមកដល់ចំណុច កើតហេតុ ក៍បានទៅបុកម៉ូតូ មួយគ្រឿងម៉ាកសង់កូរ៉េ ពណ៌ទឺកសមុទ្រ គ្មានស្លាកលេខ បើកបរក្នុងទិសដៅ ពីលិចទៅកើត បណ្តលអោយជនរង គ្រោះប៉ើងចេញពីម៉ូតូ រងរបួសធ្ងន់ បានស្លាប់ពេល បញ្ជូនទៅមន្ទីរពេទ្យនិង និង រថយន្តបានជ្រុលទៅ បុកអ្នកថ្មើរជើងម្នាក់ទៀត បង្ករអោយស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ក្រោយពេលកើតហេតុ អ្នកបើករថយន្តបង្ករ បានបើករត់គេច ជិដល់រង្វង់មូលឆ្នាំង ទុករថយន្តចោលរត់ គេចខ្លួនបាត់ស្រម៉ោល ។
នៅពេលនេះសមត្ថកិច្ច បានធ្វើការស្រាវជ្រាវរកម្ចាស់ថយន្ត និង អ្នកបើកបរថយន្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី៕