(ភ្នំពេញ)៖ បុរសម្នាក់បានបែកក្បាល ស្លាប់នៅនឹងកន្លែង កើតហេតុខណៈ បើកម៉ូតូបម្រុងបត់ ឆ្លងផ្លូវត្រូវរថយន្តសាំយ៉ុង បើកមកលឿនបុកពេញទំហឹង រួចកិនចំក្បាល រីឯអ្នកបើករថយន្ត បង្កបានរត់គេខ្លួនបាត់ ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍នេះបានកើតឡើង កាលពីម៉ោង៨និង ៣០នាទីយប់ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើផ្លូវបេតុងមួយកន្លែង ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា សពមានជនរងគ្រោះមានឈ្មោះ ផល ស៊ីថេន អាយុ៣៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលជាមួយប្រពន្ធ មានស្រុកកំណើត នៅស្រុកសង្កែ ខេត្តបាត់ដំបង។
ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CH-7653 បើកដោយបុរសម្នាក់ ធ្វើដំណើរចេញពីផ្លូវ លំមួយខ្សែក្នុងទិសដៅ ពីលិចទៅកើត ខណៈបើកមកដល់ ចំណុចកើតហេតុ បានបត់ឡើង ផ្លូវបេតុងមួយខ្សែទៀត ស្របពេលនោះក៏មាន រថយន្តម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AE-3364 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីជើងទៅ ត្បូងក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុកម៉ូតូបុរស ជាជនរងគ្រោះពេញ ទំហឹងបណ្តាលឱ្យដួល រួចកិនពីលើបន្ថែមបណ្តាល ឱ្យស្លាប់នៅនឹងកន្លែង ចំណែកឯអ្នកបើករថយន្ត បង្កបានបើកទ្វាររត់ គេចពីកន្លែងកើត ហេតុបាត់ស្រមោល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ច មូលដ្ឋានបានសហការ ជាមួយនឹងសមត្ថកិច្ច ជំនាញចរាចរណ៍ចុះមក ពិនិត្យវាស់វែង ធ្វើកំណត់ហេតុយក រថយន្តបង្កនិងម៉ូតូ ជនរងគ្រោះទៅរក្សាទុក រង់ចាំឱ្យភាគីសង ខាងដោះស្រាយគ្នានៅពេលក្រោយ ហើយសមត្ថកិច្ចបាន ធ្វើកំណត់ហេតុប្រគល់សព ឱ្យទៅក្រុមគ្រួសារយក ទៅធ្វើបុណ្យ តាមប្រពៃណី៕