លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែករំលែកបទពិសោធន៍ សិក្សាដល់សមាជិកា និងសិស្សនិស្សិត៦៥០នាក់ ក្នុងកម្មវិធី «បងស្រី និងប្អូនស្រី»

(ខេត្តបាត់ដំបង)៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២៤នេះ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញជាវាគ្មិន កិត្តិយសក្នុងកម្មវិធី “បងស្រី និងប្អូនស្រី” ដោយបាន ចែករំលែកចំណេះដឹង បទពិសោធន៍ល្អៗ អំពីការសិក្សា តាំងពីថ្នាក់បឋម ដល់ថ្នាក់បណ្ឌិត ជូនដល់សមាជិកា ប្អូនៗយុវតី និងសិស្សនិស្សិត ប្រមាណ៦៥០នាក់ នៅសាលប្រជុំបាត់ដំបង ស៊ីធីហល ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ លោកជំទាវជាភ្ញៀវកិត្តិយស ស្នងការ សមាជិកា សមាជិកគាំទ្រយុវតី ក្រុមវឌ្ឍននារី ប្អូនៗសិស្សនិស្សិត មកពីតាមសាលានានា និងមន្ត្រីរាជការនៃ រដ្ឋបាលខេត្តបាត់ដំបង ប្រមាណ៦៥០នាក់។

ក្នុងឱកាសឆ្លើយសំនួរ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានចែករំលែកចំណេះដឹង បទពិសោធន៍ជីវិត និងការងារជូនដល់ សមាជិកានិងអ្នកចូលរួម ពិសេសប្អូនៗ សិស្សនិស្សិតមកពី តាមបណ្តាសាលានានា ចូលរួមទទួលយកបទ ពិសោធន៍ដែលលោក ស្រីបណ្ឌិតបានជួប ប្រទះកន្លងមក ដើម្បីធ្វើជាត្រីវិស័យ ចង្អុលទិស ក្នុងការរៀប ចំគោលដៅរបស់ ខ្លួននាពេលអនាគត។

បន្ថែមលើនេះ ការចូលរួមក្នុងកម្មវិធី ក៏ជាផ្នែកមួយនៃ ការបង្កើនបណ្ដាញ ទំនាក់ទំនងល្អ (Good Network) ដល់ខ្លួនឯង ជាមួយមិត្តភក្តិដទៃទៀត និងជាឱកាសឱ្យ ខ្លួនយើងបញ្ចេញ ភាពក្លាហាន តាមរយ: ការសួរសំណួរ ហើយប្អូនៗទទួល បានត្រឡប់ទៅវិញ នូវសារសំខាន់ៗមួយចំនួន ដែលលោកស្រីបណ្ឌិត យកបទពិសោធន៍ ជីវិតមកចែករំលែកផ្ទាល់។

បទពិសោធន៍និងចំណេះ ដឹងខាងលើបានបង្ហាញ ពីថាមពលនិងការ ចាប់ផ្តើមដ៏ល្អ សម្រាប់ប្អូនៗយុវតី និងសមាជិកាទាំងអស់ ដោយត្រូវបណ្តុះ គំនិតវិជ្ជមាន មានពុទ្ធិ និងភាពម្ចាស់ការ លើខ្លួនឯង ដើម្បីយកទៅ អនុវត្តលើជីវភាពប្រចាំថ្ងៃ ដែលមានទាំង ការសិក្សានិងការ អនុវត្តការងារជាដើម។

សូមបញ្ជាក់ថា អង្គពិធីទាំងមូលបាន សម្តែងក្ដីរីករាយ ចំពោះសារសំខាន់ៗ របស់លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ដែលបាន ចែករំលែកបទ ពិសោធន៍ជីវិត និងការងារជូន ដល់ប្អូនៗសិស្សនិស្សិត យុវតី និងក្រុមវឌ្ឍននារីនាពេលនេះ ដើម្បីបានជាគន្លឹះ អាចឱ្យពួកប្អូនៗ យកទៅអនុវត្ត កសាងអនាគត និងទិសដៅជីវិតឱ្យប្រសើរឡើង។

ជាងនេះផងដែរ គឺនឹងកាន់តែ ជំរុញទឹកចិត្ត ការចូលរួមស្ម័គ្រ ចិត្តចែករំលែករបស់ សមាជិកគាំទ្រកាន់ តែខ្លាំងបន្ថែមទៀត លើសកម្មភាព ការងារសង្គម ព្រោះទឡ្ហីករណ៍ខាង លើបានបង្ហាញយ៉ាង ច្បាស់ពីសកម្មភាព ពិតជាក់ស្តែង និងទទួលបានផលប្រយោជន៍ ពីកម្មវិធីរបស់សមាគម ហើយអភិវឌ្ឍពួក គាត់យ៉ាងពិតប្រាកដ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *