អគ្គីភ័យឆាបឆេះ ឃ្លាំងផ្ទុកអង្កាម មួយកន្លែងបង្កការភ្ញាក់ ផ្អើលដល់សមត្ថកិច្ច ចេញជួយអន្តរាគមន៍ ទាំងយប់…..

(ខេត្តបាត់ដំបង)៖ អគ្គីភ័យបានឆាបឆេះ ឃ្លាំងផ្ទុកអង្កាមមួយកន្លែង បង្កការភ្ញាក់ផ្អើលដល់ សមត្ថកិច្ចចេញ ជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង ២០និង០០នាទី ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២៤ នៅចំណុចក្រុមទី១៦ ភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ករណីអគ្គិភ័យខាង លើនេះផ្តើមចេញ ពីការឆេះកញ្ជ្រាំងស្រែ ហើយរាលដាលដល់ ឃ្លាំងអង្កាមទំហំ ១៥ម៉ែត្រ x ១៩ម៉ែត្រ សង់អំពីដែក ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី -(ខូចខាតអង្កាមប្រមាណ ៥%) ដែលមានម្ចាស់ឈ្មោះ ប្រុស លីដា ភេទស្រី អាយុ ៣៣ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ  ។

ក្នុងហេតុការណ៍ គ្រោះអគ្គីភ័យខាងលើនេះ គេសង្គេតឃើញសមត្ថកិច្ច បានចេញរថយន្ត អគ្គីភ័យចំនួន ០១គ្រឿងចុះអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់ ទឹកអស់ចំនួន ០២ឡាន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *