(ខេត្តបន្ទាយមានជ័យយ)៖ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំង ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។
សមត្ថកិច្ចប្រាប់ថា កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក រវសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ ១-ឈ្មោះ ឃឹម ម៉េងឡុង ភេទប្រុស អាយុ១៦ឆ្នាំ, ទី២.ឈ្មោះរឺចី ណៃ(លីប) ភេទប្រុស អាយុ១៦ឆ្នាំ , ទី៣-ឈ្មោះ ថា សោភា ភេទប្រុស អាយុ១៦ឆ្នាំ ។
ជនសង្ស័យទាំង៣នាក់ បច្ចុប្បន្នរស់នៅភូមិអូរនាង សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណី កាន់កាប់ឬ ដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត ប្រព្រឹត្តកាលពី វេលាម៉ោង២០និង០០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុច បុរីសានកូ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោករវសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា កាលពីវេលាម៉ោង កើតហេតុខាងលើ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុង បានចុះល្បាតការពារសន្តិសុខ សណ្ដាប់ធ្នាប់ រក្សាសុវត្ថិភាពជូន ប្រជាពលរដ្ឋនៅក្នុងភូមិ សាស្ត្រក្រុងក៏ប្រទះឃើញ ក្រុមក្មេងទំនើង ដោយមានការសង្ស័យ កម្លាំងក៏បានឆែកឆេរ ទៅលើក្រុមក្មេង ទនើងទាំង០៣នាក់ រកឃើញមានកាំបិតខ្វែវ ប្រវែង៣៦សង់ទីម៉ែត្រ ចំនួន០១ដើម ភ្លាមៗកម្លាំងក៏ បានដកហូត និងធ្វើការឃាត់ ជនសង្ស័យទាំង០៣នាក់ នោះភ្លាមៗ ហើយនាំមកមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំតាមនីតិវិធី។
ក្រោយឃាត់ខ្លួន និងសួរនាំ ក្រុមក្មេងទំនើងទាំង៣នាក់ បានសារភាពថា ពួកខ្លួនពិតជាបាន លាក់ទុកកាំបិត ខ្វែវក្នុងម៉ូតូដើម្បី ការពារខ្លួនពិតប្រាកដមែន។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាង ជាក់ស្តែងកម្លាំង មូលដ្ឋានកងរាជ អាវុធហត្ថក្រុង បានកសាងសំណុំរឿង បញ្ជូនមកបញ្ជាការ ដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត និងមានការសម្រប សម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
ជនសង្ស័យ ត្រូវបានកម្លាំង ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលា ដំបូងខេត្ត ដើម្បីអនុវត្ត តាមនីតិវិធី៕