សង្ស័យស្រវឹងស្រា បើករថយន្តបុករះកន្លែង លក់ផ្លែឈើនៅ ស្តុបកោសដូង រងការខូចខាត….

(ភ្នំពេញ)៖ បុរសម្នាក់សង្ស័យស្រវឹង ស្រាបើករថយន្តមួយគ្រឿង បុករះកន្លែងលក់ផ្លែ ឈើបណ្ដាលឱ្យរងការខូចខាត តែមិនបង្កឱ្យ មានមនុស្សរបួសនោះទេ ដោយបង្កការភ្ញាក់ផ្អើល ដល់អាជីវករលក់ដូរ កាលពីវេលា ម៉ោង១១និង៣០នាទី យប់ថ្ងៃព្រហស្បតិ៍ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤  ស្ថិតនៅតាមបណ្ដោយផ្លូវ២៣០ កែងនិងផ្លូវម៉ៅសេទុង ត្រង់ចំណុចស្តុបកោសដូង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ  ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ទំនងជាស្រវឹងស្រា បានបើករថយន្តម៉ាក  ឡិចស៊ីសRX400h ពណ៌ស  ពាក់ផ្លាកលេខភ្នំពេញ2BN-7352 ធ្វើដំណើរក្នុង ទិសដៅពីលិចទៅ កើតដោយល្បឿនមធ្យម ខណៈមកដល់ចំណុច កើតហេតុបានជ្រុល ទៅបុករះកន្លែងលក់ ផ្លែឈើនៅលើចិញ្ចើម ផ្លូវបណ្ដាលឱ្យផ្លែឈើ ខ្ទាតរាយប៉ាយពេញ ផ្លូវរងការខូចខាត តែសំណាង ដែរអ្នកលក់ដូររត់ ចែកជើងគ្នាមិនបង្កឱ្យ មានអ្នកណាម្នាក់ រងរបួសនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ច មូលដ្ឋានបានចុះ មកចំណុចកើតហេតុ ដើម្បីពិនិត្យ ដោយមិនឃើញប៉ះពាល់ ដល់សម្បត្តិរដ្ឋក៏ ដូចជាមិនបង្កឱ្យ មនុស្សរងរបួស ទើបសមត្ថកិច្ចមូលដ្ឋាន ឱ្យភាគីខាងរថយន្តបង្ក ធ្វើការដោះស្រាយ គ្នាជាមួយខាងភាគី អាជីវកររងគ្រោះលក់ផ្លែឈើ ដោយភាគីបង្កព្រម សងរាល់ការខូចខាតទាំងអស់ ដល់ភាគីរងគ្រោះ ដើម្បីបញ្ចប់រឿង  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *