(ភ្នំពេញ)៖ ជនសង្ស័យជានារីរូបស្រស់ម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូ ប្រជាពលរដ្ឋបានសម្រេច ហើយតែត្រូវម្ចាស់ម៉ូតូ ស្រែកឆោឡោផ្អើល ដល់កម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលព្រែកកំពឹស ដែលកំពុងល្បាតក៏ជួយ ដេញឃាត់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង២និង០០នាទី រសៀលថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២៤ ស្ថិតនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ងាំ រ៉ហ្សា អាយុ១៧ឆ្នាំភេទស្រី មុខរបរសិស្ស ស្នាក់នៅទី តាំងកើតហេតុខាងលើ។ ចំណែកនារីជាជន សង្ស័យមានឈ្មោះ សុខ ចាន់ណា អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្វាយ ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
តាមសម្តីយុវតីដែល ជាម្ចាស់ម៉ូតូខាងលើ បានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ នារីសង្ស័យខាងលើបាន ដើរចូលមកនិយាយ លេងជាមួយនាង ហើយបានកម្មង់ឱ្យ រូបនាងកៀបនំបុ័ង សាំងវិចឱ្យរូបគេ ខណ:យុវតីខាង លើដើរចូលទៅក្នុង បន្ទប់ទឹកស្រាប់តែ ជនសង្ស័យធ្វើ សកម្មភាពលួចយក ម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ-1CN-7719 ដែលម្ចាស់បានចត ទុកក្នុងផ្ទះ ហើយ បានជិះរត់គេខ្លួនបាត់ ។
មួយសន្ទុះយុវតីរងគ្រោះ បានបាត់អ្នកទិញនំបុ័ង និងបាត់ម៉ូតូរបស់ខ្លួន ក៏បានហៅបងប្រុស របស់នាងឱ្យជិះម៉ូតូតាម រកក៏ប្រទះឃើញជនសង្ស័យ កំពុងតែជិះម៉ូតូរបស់ នាងនៅម្តុំស្ពានព្រែកជ្រៃ ផ្លូវ២១៧ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ហើយបានស្រែក ឆោឡោផ្អើលសមត្ថកិច្ច កំពុងល្បាត ជួយដេញចាប់ ឃាត់ខ្លួនតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានសារភាពថា រូបគេពិតជាបានធ្វើ សកម្មភាពលួចយកម៉ូតូ ខាងលើនេះពិតប្រាកដមែន។ បច្ចុប្បន្ននេះ ជនសង្ស័យរូបស្រស់ កំពុងឃាត់ខ្លួនបណ្តោះ អាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌដង្កោ ដើម្បីកសាងសុំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមច្បាប់៕