(ខេត្តបន្ទាយមានជ័យ) ៖ ក្នុងឱកាសបុណ្យចូលឆ្នាំ ចិន.វៀតណាម ភ្ញៀវជាតិនិងភ្ញៀវបរទេស មកកំសាន្តនៅ បរិវេណកាសស៊ីណូ ក្រុងប៉ោយប៉ែតបណ្តាល កកស្ទុះផ្លូវចេញ.ចូលនិ ងរមណីយដ្ឋានផ្សេងៗ ជាច្រើនកន្លែងក្នុង ខេត្តបន្ទាយមានជ័យ រយៈពេល៣ថ្ងៃ។
ជាក់ស្តែងយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ដែលជាថ្ងៃទី៣ ជាថ្ងៃបុណ្យចូលឆ្នាំ ចិន.វៀតណាម គេឃើញភ្ញៀវជាតិ និងភ្ញៀវបរទេសបានលេង កំសាន្តនៅបរិវេណ កាស៊ីណូក្រុងប៉ោយប៉ែត មានការកកស្ទុះផ្លូវចេញ.ចូល នៅពេលយប់ រយៈពេលថ្ងៃចាប់ ពីថ្ងៃទី៩ដល់១១ ខែកុម្ភៈ ឆ្នាំ២០២៤ក្នុង១យប់ មិនតិចជាងម៉ឺននាក់។
នៅបរិវេណកាស៊ីណូ ក្រុងប៉ោយប៉ែតក្នុងឱកាស បុណ្យចូលឆ្នាំចិន.វៀតណាម ឃើញនាំគ្នាមកលេងកំសាន្ត មានប្រគុំតន្ត្រី និងលូតម៉ុងសាយ និងហូបចុកជាលក្ខណៈគ្រួសារ នៅចំណុចផ្សារទឹកពុះ ហើយដើរទិញ ទំនិញនិងដើរកំសាន្ត ព្រោះក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដែល ឈមស្រុកអារ័ញ្ញប្រថេត ខេត្តស្រៈកែវប្រទេសថៃ ដែលមានច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតដែលឈម ច្រកខ្លងលឹកប្រទេសថៃ ដែលជាច្រកសេដ្ឋកិច្ច ដ៍ធំមួយនៅទិសពាយ័ព្យ នៃប្រទេសកម្ពុជា។
លោក ឈឿង សេរីវុធ ប្រធានមន្ទីទេសចរណ៍ ខេត្តបន្ទាយមានជ័យបាន ប្រាប់ថា៖ រយៈពេល៣ថ្ងៃចាប់ ពីថ្ងៃទី០៩ដល់១១ ខែកុម្ភៈ ឆ្នាំ២០២៤ក្នុងឱកាសបុណ្យ ចូលឆ្នាំចិន.វៀតណាម មានភ្ញៀវជាតិនិងភ្ញៀវបរទេស មានចំនួន១៣.០២៥នាក់ ក្នុងនោះមានភ្ញៀវទេសចរណ៍ ជាតិចំនួន១២.៥៦៦នាក់ និងភ្ញៀវទេសចរណ៍ បរទេសមានចំនួន៤៥៩នាក់ ដែលភាគច្រើនភ្ញៀវ ទៅលេងកំសាន្តបរិវេណកាស៊ីណូ ក្រុងប៉ោយប៉ែតនិង តាមតំបន់រម្មណីយ៍ដ្ឋាន ដូចជាអាងត្រពាំងថ្ម ស្រុកភ្នំស្រុក និងប្រាសាទបន្ទាយឆ្មារ និងប្រាសាទបន្ទាយទ័ព ប្រាសាទមេបុណ្យអាង ជើងគ្រុសរួមទាំងកន្លែង កំសានជាច្រើនទៀត។