អគ្គីភ័យបានឆាបឆេះរោង កសិដ្ឋានចិញ្ចឹមមាន់ មួយកន្លែង និងសម្ភារៈប្រើប្រាស់មួយចំនួនធំ សរុបជាទឹកប្រាក់ប្រហែល ២០ម៉ឺនដុល្លាអាមេរិក ក្នុងស្រុកបាណន់…….

(ខេត្តបាត់ដំបង)៖ អគ្គីភ័យបានឆាបឆេះ ទីតាំងរោងកសិដ្ឋាន ចិញ្ចឹមមាន់មួយកន្លែង បង្ករអោយមានការភ្ញាក់ ផ្អើលទាំងយប់ ហេតុនេះកើតឡើងកាលពី វេលាម៉ោង០៤និង០០នាទី ទៀបភ្លឺឈានចូល យប់ថ្ងៃទី១៣ខែកុម្ភៈ នៅចំណុចក្រុមទី១៤ ស្ថិតក្នុងភូមិសាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់អោយដឹងថា ម្ចាស់ទីតាំងរោងចិញ្ចឹមមាន់មានឈ្មោះ ឌិប ផាឌីន ភេទប្រុស អាយុ៤២ឆ្នាំរស់នៅក្នុងភូមិសាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

សមត្ថកិច្ច បានឲ្យដឹងទៀតថា ករណីអគ្គីភ័យនេះបណ្តាល អោយខូចខាតរួមមាន៖ ឆេះរថយន្តចំនួន០២គ្រឿង ម៉ូតូចំនួន០៣គ្រឿង រោងមាន់ធ្វើអំពីឈើ ប្រក់សង្ក័សីចំនួន០២ខ្នង ទំហំ៨គុណ៦០ម៉ែត្រ រោងឡានចំនួន០១ខ្នង ទំហំ១៥គុណ១២ម៉ែត្រ មាន់ចំនួនពីរោង ងាប់អស់ប្រមាណ ១២.០០០ក្បាល និងសម្ភារៈប្រើប្រាស់មួយចំនួនធំ សរុបការខូចខាត គិតជាទឹកប្រាក់ប្រហែល ២០ម៉ឺនដុល្លាអាមេរិក  ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ករណីអគ្គីភ័យខាងលើមូលហេតុបណ្ដាលមក ពីឆេះប្រពន័្ធហ្គាសកំដៅមាន់ ហើកម្លាំងជំនាញអន្តរាគមន៍ បានប្រើប្រាស់ឡានទឹក ចំនួន៤គ្រឿងទើបគ្រប់គ្រោង ស្ថានការណ៍បានទាំងស្រុង៕ ដោយលោក វី វិរៈ

You might like

Leave a Reply

Your email address will not be published. Required fields are marked *