ប្រជាពលរដ្ឋស្នើរសុំអោយ អភិបាលក្រុងប៉ោយប៉ែត ពិនិត្យលើប៉ាណូអនឡាញ កាត់ទទឹងផ្លូវជាប់រង្វង់មូល ក្រុងប៉ោយប៉ែត ក្រោយពីមានការដកចេញម្តងហើយ និងបានដាក់មកវិញថ្មីៗនេះ……

(ក្រុងប៉ោយប៉ែត)៖ ប៉ាណូកាត់ទទឹងផ្លូវមួយកន្លែង ជាប់រង្វងមូលក្រុងប៉ោយប៉ែត ត្រូវបានប្រជាពលរដ្ឋរិៈគន់ថាជាប៉ាណូ ល្បែងអនឡាញ ដែលមានឈ្មោះថា ក្រុងប៉ោយប៉ែតដូមស្វាគមន៍ (៧៨៩ BET) នេះហាក់ដូចជាបង្ហាយ អោយឃើញថា ក្រុងប៉ោយប៉ែត គ្មានអ្វីផ្សព្វផ្សាយអោយ មហាជនបានដឹងទេ មានតែល្បែងអនឡាញតែប៉ុណ្ណោះ។

ប្រភពពីប្រជាពលរដ្ឋ ដែលបានឆ្លងកាត់ បានប្រាប់អោយដឹងថា ប៉ាណូខាងលើពីមុនត្រូវបានគេឃើញសរសេរ ជាអក្សរខ្មែរ នៅលើប៉ាណូ ថាប្រជាជនថៃពួកយើងមកដល់ហើយ  (Jun88) (មឿងថៃរ៉ៅម៉ាលែវ) ជាប៉ាណូ ផ្សព្វផ្សាយពាណិជ្ជកម្ម ល្បែងអនឡាញ របស់ក្រុមហ៊ុន (Jun88) ក្រោយពីដាក់មិនបានប៉ុន្មានថ្ងៃ គឺចុងឆ្នាំ២០២៣ ត្រូវបានរុះរើចេញភ្លាមៗ ក្រោមបទបញ្ជាររបស់លោក គាត ហ៊ុល អភិបាលនៃ អភិបាលក្រុងប៉ោយប៉ែត។

ប៉ុន្តែថ្មីៗ នៅដើមខែកុម្ភៈឆ្នាំ២០២៤នេះ ប៉ាណូខាងលើត្រូវបាន លេចរូបរាងជាថ្មី ម្តងទៀងហើយ ដោយសរសេរជា អក្សរខ្មែរខាងលើថា ក្រុងប៉ោយប៉ែតសូមស្វាគមន៍ (៧៨៩ BET) ដែលជាប៉ាណូ ផ្សព្វផ្សាយពាណិជ្ជកម្ម ល្បែងអនឡាញ របស់ក្រុមហ៊ុន (៧៨៩ BET) គិតត្រឹមថ្ងៃទី១១កុម្ភៈ នេះមិនឃើញមាន មន្ត្រីពាក់ព័ន្ធ ណាចុះពិនិត្យឡើយ។

ប្រភពពីមន្ត្រី សាលាក្រុងប៉ោយប៉ែត បានអោយដឹងថា ប៉ាណូដាក់កាត់ទទឹងផ្លូវ ក្រុងប៉ោយប៉ែតមាន ចំនួនជិត១០កន្លែង ជារបស់ក្រុមហ៊ុនឯកជន បានស្នើរសុំដាក់និង ផ្សព្វផ្សាយពាណិជ្ជកម្ម របស់ខ្លួនដូចជា ក្រុមហ៊ុនទូរស័ព្ធចលាត ស្រាបៀរ និងថ្នាំលៀបជាដើម។

ពាក់ព័ន្ធការដាក់ប៉ាណូ នៅចំណុចខាងលើ ជាប់រង្វង់មូលក្រុងប៉ោយប៉ែត ក្នុងនាមលោកមន្ត្រី សាលាក្រុង លោកនិងរាយការ ជូនលោកអភិបាល ក្រុងប៉ោយប៉ែត អោយជ្រាបពីបញ្ហានេះ និងមានចំណាប់ការ យ៉ាងណានោះលោក និងជំរាបជូនតាមក្រោយ។

ជុំវិញការដាក់ប៉ាណូខាងលើនេះ មហាជនមួយចំនួន ក្នុងក្រុងប៉ោយប៉ែត ក៏បានលើឡើងថា អាជ្ញាធរក្រុងប៉ោយប៉ែតគួរតែ មានវិធានថ្មី និងរៀបចំប៉ាណូ ដែលសំដៅទៅ តំបន់ទេសចរណ៍ក្នុង ខេត្តរបស់ខ្លួនដើម្បីអោយ ភ្ញៀវជាតិនិងអន្តរជាតិ បានដឹងថាខេត្តរបស់ខ្លួន មានតំបន់ទេសចរណ៍ កន្លែងណាខ្លះនិងចង់មកកម្សាន្ត ដូចខេត្តដ៏ទៃដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *