ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញប្រគល់អំណោយ និងរៀបចំអាហារសាមគ្គី នៅវិទ្យាល័យអប់រំពិសេស និងមជ្ឈមណ្ឌល កុមារកំព្រាបុរីទី១ និងទី២

(ខេត្តបាត់ដំបង)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយស ក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ ព្រមទាំងវត្តមានដ៏ ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញចុះជួប សំណេះសំណាល សួរសុខទុក្ខគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងកុមារគថ្លង់ នៅវិទ្យាល័យអប់រំពិសេស និងមជ្ឈមណ្ឌលកុមារកំព្រាបុរីទី១ និងទី២ ស្ថិតក្នុងក្រុងបាត់ដំបង។

ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក៏បាននាំយកអំណោយ ជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនធំ ប្រគល់ជូនគណៈ គ្រប់គ្រងវិទ្យាល័យ អប់រំពិសេស និងមជ្ឈមណ្ឌល កុមារកំព្រាបុរីទី១ និងទី២ សម្រាប់ផ្គត់ផ្គង់ជីវភាព និងប្រើប្រាស់ប្រចាំថ្ងៃ។

ជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ព្រមទាំងក្រុមការងារ ក៏បានរៀបចំ អាហារសាមគ្គីជូន គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងកុមារគថ្លង់ នៅក្នុងវិទ្យាល័យអប់រំពិសេស និងមជ្ឈមណ្ឌល កុមារកំព្រាបុរីទី១ និងទី២ ទទួលទានរួមគ្នា ប្រកបដោយបរិយាកាស សប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែង។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក៏បន្តដឹកនាំប្រតិភូ ក្រសួងមហាផ្ទៃ  អញ្ជើញចុះជួបសំណេះ សំណាលសាកសួរសុខ ទុក្ខថ្នាក់ដឹកនាំ មន្ត្រី និងពិនិត្យស្ថានភាព ព្រមទាំងប្រគល់ អំណោយជាគ្រឿង ឧបភោគ-បរិភោគ ជូនដល់ពន្ធនាគារ ខេត្តបាត់ដំបង ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *