រដ្ឋបាលខេត្ដកំពង់ស្ពឺ ប្រកាសបិទនិង បង្ក្រាបល្បែងស៊ីសង គ្រប់ប្រភេទ ទោះបីស្របច្បាប់ និងមិនស្របច្បាប់ ក្តីចេញពីដែនរដ្ឋបាលរបស់ខ្លួន

(ខេត្តកំពង់ស្ពឺ)៖ រដ្ឋបាលខេត្ដកំពង់ស្ពឺ បានប្រកាសថា នៅក្នុងខេត្ដកំពង់ស្ពឺ ដាច់ខាតល្បែងស៊ីសង គ្រប់ប្រភេទ ត្រូវតែបង្ក្រាប និងមិនអនុញ្ញាតឲ្យ បន្ដបើកលេងទោះបី (ស្របច្បាប់ និងមិនស្របច្បាប់) យោងតាម សេចក្តីជូនដំណឹង លេខ០៨៩/២៤សណន។ ចុះថៃ្ងទី០៩កុម្ភៈ ២០២៤នេះដោយ ឯកឧត្ដម វ៉ី សំណាង អភិបាល នៃគណៈ អភិបាលខេត្ដកំពង់ស្ពឺ ។

សូមបញ្ជាក់ថា កន្លងមកក្រោមការ ដឹកនាំនិងបញ្ជា ផ្ទាល់ពីឯកឧត្ដម វ៉ី សំណាង អភិបាលខេត្ដកំពង់ស្ពឺ នូវ វិធានការ មិនអនុញ្ញាតឲ្យ មានការផ្សព្វផ្សាយ តាំងរូបភាពផ្ទាំងបាណូ ផ្សាយពាណិជ្ជកម្ម ស្រាបៀរគ្រប់ ប្រភេទគឺជាទូទៅ បានការកោតសរសើរ ទូទាំងផ្ទៃប្រទេសថា ជាខេត្ដគំរូមួយ ក្នុងចំណោម ខេត្ដរាជធានីទាំង២៥ នៃព្រះរាជាណាចក្រកម្ពុជា ។ ដែលនេះជាវិធានការ និងជាជម្រើសទី២ នៃការប្ដេជ្ញា ចិត្ដរបស់ ឯកឧត្ដម អភិបាលខេត្ដ កំពង់ស្ពឺ ។

ប្រជាពលរដ្ឋប្រាកដ ណាស់សារទ និងចំណាត់ការដ៏ម៉ឺងម៉ាត់ ។ ចំពោះអភិបាលក្រុង ស្រុកនិងរដ្ឋបាល ឃុំសង្កាត់ ភូមិប្រាកដជា និង ចូលរួមអនុវត្ដ អោយបានពេញលេញ និងមានប្រសិទ្ធភាព ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *