កិច្ចប្រជុំ ពិភាក្សាស្តីពីការបញ្ជូន បញ្ជីឈ្មោះនិងលទ្ធផល សមាជិកភូមិមួយ ផលិតផលមួយ…..

(ខេត្តកែប)៖ លោកស្រី ទិត សុខា អភិបាលរងខេត្ត  និងជាអនុប្រធាន គណៈកម្មាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប នឹងជាប្រធានគណៈ កម្មាធិការខេត្ត ជំរុញចលនាភូមិមួយ ផលិតផលមួយ របស់រដ្ឋបាលខេត្តកែប បានអញ្ជើញដឹកនាំកិច្ច ប្រជុំពិភាក្សាលើការ បញ្ជូនបញ្ជីឈ្មោះ និងលទ្ធផលសម្ភាសន៍ សម្រាប់ផលិតផល ត្រូវចងក្រងជាសមាជិក ចលនាភូមិមួយ ផលិតផលមួយ ជូនអគ្គលេខាធិការនៃ គណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយ ផលិតផលមួយ កិច្ចប្រជុំនេះធ្វើឡើងនៅសាល ប្រជុំតូចសាលាខេត្តកែប នៅរសៀលថ្ងៃអង្គារ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

មានមតិលើកឡើង ក្នុងកិច្ចប្រជុំនាឱកាសនោះ លោកស្រី ទិត សុខា បានបញ្ជាក់ថា៖ កិច្ចប្រជុំពិភាក្សាស្ដីពី ការបញ្ជូនបញ្ជីឈ្មោះ និងលទ្ធផលសម្ភាសន៍ សម្រាប់ផលិតផល ត្រូវចងក្រងសមាជិកភូមិមួយ ផលិតផលមួយ  របស់ខេត្តកែប នារសៀលនេះ ក្នុងគោលបំណង ប្រមូលនូវទិន្នន័យដែល សម្រេចបាន និងបន្ថែមនៅ ទិន្នន័យដែលខ្វះចន្លោះ ព្រមទាំងពិនិត្យ នៅលទ្ធផលសម្ភាសន៍ របស់ក្រុមការងាមន្ទីរ ជំនាញលើ ផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានដែល ចូលជាសមាជិកចលនា ភូមិមួយផលិតផលមួយ។

ម៉្យាងវិញទៀត កិច្ចប្រជុំនេះ និងជម្រុញឲ្យអ្នក ពាក់ព័ន្ធធ្វើការណែនាំ និងពន្យល់ដល់ ប្រជាពលរដ្ឋ និងអ្នកផលិតតាម មូលដ្ឋានឲ្យបានយល់ ច្បាស់បន្ថែមទៀត អំពីសារៈសំខាន់ និងផលប្រយោជន៍ ក្នុងការចូលរួមក្នុងចលនា ភូមិមួយផលិតផលមួយ ធ្វើយ៉ាងណាជម្រុញ ពួកគាត់ចូលជាសមាជិក ចលនានេះអោយបាន ទូលំទូលាយបន្ថែមទៀត។

ក្នុងកិច្ចប្រជុំនោះដែរ ដើម្បីសម្រេចបាននៅផែនការ សកម្មភាពដែលថ្នាក់ជាតិ បានដាក់ជូន លោកស្រី អនុប្រធាន គណៈកម្មាធិការ ស្នើដល់សមាជិក សមាជិកា គណៈកម្មាធិការខេត្ត ជំរុញចលនាភូមិមួយ ផលិតផលមួយ ត្រូវបន្តខិតខំប្រឹងប្រែង សហការជាមួយរដ្ឋបាល ក្រុង-ស្រុក និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បីអនុវត្តការងារឲ្យ ទទួលបានលទ្ធផលល្អប្រសើរ និងបន្តរួមចំណែកផ្សព្វផ្សាយ នៅផលិតផលដែលមាន  ព្រមទាំងអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងការជំរុញចលនាភូមិមួយ ផលិតផលមួយ នៅថ្នាក់ខេត្ត ក្រុងស្រុក អោយទទួលបាន ចំណេះដឹង បទពិសោធន៍ ក្នុងការថែរក្សាបាន នូវគុណភាព អនាម័យ និងបច្ចេកទេសផ្សេងៗ  របស់ផលិតផលផងដែរ។

លោកស្រីក៏បាន បញ្ជាក់បន្ថែមថា ចំពោះការងារបញ្ជូនបញ្ជីឈ្មោះ និងលទ្ធផលសម្ភាសន៍ សម្រាប់ផលិតផលត្រូវ ចងក្រងជាសមាជិក ចលនាភូមិមួយ ផលិតផលមួយ ត្រូវសម្រេចអោយបាន ជាលទ្ធផលមុន ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ៕ ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *