(ខេត្តបន្ទាយមានជ័យ)៖ យុវជនម្នាក់ ដាច់ជើងទាំង២ ពេលដែលយុវជននោះ ចូលក្នុងព្រៃបេះបន្លែ ព្រិចនិងបន្លែផ្សេងៗទៀត យកមកធ្វើម្ហូបនិងលក់ផង តែអកុសល ផ្ទុះមុីនដាច់ជើងទាំងពី ស្ទើរស្លាប់ រស់របួសធ្ងន់ ។រឿងរាវនេះកើតឡើង នៅវេលាម៉ោង៩និង ៣០នាទីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រៃចំការមីន មុខទំនប់ក៥ ស្ថិតក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
តាមការអះអាងរបស់ អាជ្ញាធរ និង សមត្ថកិច្ច ភូមិ បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថា ជនរងគ្រោះ មាន ឈ្មោះ វណ្ណ កំសត់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
អាជ្ញាធរ និង សមត្ថកិច្ច ភូមិ បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងបន្តទៀតថា មុនពេលកើតហេតុនោះ ជនរងគ្រោះបានចេញពីផ្ទះ សំដៅទៅកន្លែងកើតហេតុ ដើម្បីបេះបន្លែស្លឹក ព្រិចបន្លែងផ្សេងៗយកមកលក់និង ទុកស្លហូបផង ព្រោះក្រុមគ្រួសារនេះ រកព្រឹកខ្វះល្ងាច បានត្រឹមតែមួយហូបតែប៉ុណ្ណោះ ពេលកំពុងរកបេះស្លឹកព្រិចនោះ អកុសល ដើរជាន់មុីនបណ្តាលឲ្យផ្ទុះដាច់ជើងទាំង២ របួសធ្ងន់។
អាជ្ញាធរ និង សមត្ថកិច្ច ភូមិ បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងបន្តទៀតថាក្រោយពេល កើតហេតុហើយ ត្រូវបានកម្លាំងប៉ុស្តិ៍ ព្រំដែនសិលាខ្មែរ រួមជាមួយយោធា ជួយដឹកមកមកសង្គ្រោះបន្ទាន់ នៅមណ្ឌលសុខភាពសិលាខ្មែរ ដោយរបួសធ្ងន់ពេក ក៏ បញ្ជូនបន្តទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ទៀត គួរបញ្ជាក់ផងដែរថា គ្រួសារនោះមានជីវភាព លំបាក់ណាស់ ទៅថ្ងៃមុខ ទៀតមិនដឹងថា ជួបឧបសគ្គអីកើតឡើងបន្តទៀតនោះទេ ៕