អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យមើលគម្រោង ប្រព័ន្ធប្រឡាយធំរំដោះទឹក និងស្តារអាង៣កន្លែង

(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈ អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីជំនាញអញ្ជើញ ចុះពិនិត្យគម្រោង ប្រឡាយរំដោះទឹកជំនន់ និងអាងស្តុបទឹក ទុកក្នុងភូមិសាស្រ្តស្រុកអូរជ្រៅ ចំនួន៣ទីតាំងធំ ដែលគ្រឿងចក្រ ក្រុមការងារបច្ចេក ទេសកំពុងមមាញឹកធ្វើ សកម្មភាពការងារកសាង នៅរសៀលថ្ងៃ០៦ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងឱកាសអញ្ជើញ ចុះពិនិត្យការងារនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា គម្រោងដែលបាន កំពុងដំណើរការ កសាងនេះមាន ការសិក្សាយ៉ាងហ្មត់ចត់ រយៈពេលប្រមាណ ជាង១០ឆ្នាំមកពីថ្នាក់ក្រសួង ក្រុមការងារអន្តរក្រសួង ថ្នាក់ខេត្ត ស្រុកឃុំ និងភូមិ ដោយមានការចូល រួមសហការពីបងប្អូន ប្រជាពលរដ្ឋមានផល ប៉ះពាល់លើគម្រោង បានដោះស្រាយផល ប៉ះពាល់ឈានដល់ ការដំណើរមកទល់ថ្ងៃ នេះបានលទ្ធផល ជាផ្លែផ្កាបណ្តើរៗហើយ។

គម្រោងស្តារ ប្រឡាយរំដោះទឹកជំនន់ និងស្តារអាងបុរាណនេះ ក្រោមការយកចិត្តទុ កដាក់ខ្ពស់ពីសំណាក់ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលកាលពី អាណត្តិមុនមក ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន  អតីតនាយករដ្ឋមន្ត្រី នឹងបន្តអនុវត្តន៍ចេញជា រូបរាងក្នុងនីតិកាលទី៧នេះ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីបម្រើផល ប្រយោជន៍ជាច្រើន ដល់ជាតិ និងប្រជាជន កាត់បន្ថយគ្រោះ ទឹកជំនន់ រក្សាទុកទឹកប្រើប្រាស់ និងបម្រើដល់ វិស័យកសិកម្មជាចម្បង។

លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត គម្រោងអភិវឌ្ឍន៍ ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ នៅក្នុងខេត្តបន្ទាយមានជ័យ :

I-ជួសជុលអាងទឺក មានចំនួន៣កន្លែង ៖ ១ អាងទឹកវាំងហែង ភ្លឺទំនប់អាង ប្រវែង ៦,២៣គម ផ្ទៃអាងមានទំហំ ៤៥៦,៨ហិចតា បរិមាណទឹក ៧ ៩០០ ០០០ម៣ លទ្ធភាពស្រោច ស្រពស្រូវវស្សា ២ ៦០០ហិចតា លទ្ធភាពស្រោច ស្រពស្រូវប្រាំងបាន ២២០ហិចតា។

២ អាងទឹកពង្រ ៖ ភ្លឺទំនប់អាងប្រវែង ៧,០១គម ផ្ទៃអាងមានទំហំ ៣៤០ហិចតា បរិមាណទឹក ៦ ៩០០ ០០០ម៣ លទ្ធភាពស្រោចស្រោពស្រូវវស្សា ២ ៥៧០ហិចតា លទ្ធភាពស្រោចស្រពស្រូវប្រាំង ២២០ហិចតា។

៣  អាងទឹកកន្សែង ៖ ភ្លឺទំនប់អាងប្រវែង ៧,១២០គម ផ្ទៃអាងមានទំហំ៨៣០ហិចតា បរិមាណទឹក ២២ ៨០០ ០០០ម៣ លទ្ធភាពស្រោចស្រពស្រូវវស្សា ៦ ៣៦០ហិចតា លទ្ធភាពស្រោចស្រពស្រូវប្រាំង ១ ៣១០ហិចតា

II ប្រឡាយដោះទឹក និងស្រោចស្រព មានប្រវែងសរុប ៨៧,៦គម

III-សំណង់សិល្បការមានចំនួន ២០៧កន្លែង ។

វឌ្ឍនភាពការងារ ត្រឹមខែកុម្ភះឆ្នាំ២០២៤ កំពុងអនុវត្តសម្រេចបាន ២៥,៥៨% ធៀបទៅនឹងទំហំការងារ នៃគម្រោងទាំងមូល ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *