អ្នកដែលចង់ធ្វើមេគេ នៅស្រុកបវេលឆ្នាំថ្មីនេះត្រូវបាន សមត្ថកិច្ចនគរបាល  ហៅមកសាកសួរហើយពេលនេះ!

(ខេត្តបាត់ដំបង)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ ស នៃស្នងការដ្ឋានន គរបាលខេត្តបាត់ដំបង មានកិត្តិយសសូម គោរពជម្រាបជូន សាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តា ញសង្គមបានជ្រាបថាកាល ពីថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២៤  មានការបង្ហោះចែក ចាយនូវរូបភាពមួយ ដែលមានក្រុមក្មេងប្រុសមួយក្រុម ជុំគ្នា ហើយសរសេរនៅពីខាងលើថា “បវេលឆ្នាំនេះ ទុកឱ្យអញធ្វើមេ”។

រូបភាពភ្ជាប់នឹងខ្លឹមសារ នេះបង្កឱ្យមានការយល់ ឃើញផ្សេងគ្នាពីអ្នក ប្រើប្រាស់បណ្តាញសង្គម ប៉ុន្តែភាគច្រើន យល់ឃើញថា រូបភាពជាក្រុមរបស់ ក្មេងប្រុសបែបនេះ និងភ្ជាប់ដោយខ្លឹមសារ ដូចខាងលើផង ពិតជាមានគោលបំណង មិនល្អណាមួយនៅ ក្នុងមូលដ្ឋានហើយ ជាមួយនេះក៏មានការ លើកឡើងស្នើឱ្យសមត្ថកិច្ច ពិនិត្យស្រាវជ្រាវនិង មានវិធានការ ចំពោះក្រុមក្មេងទាំងនេះ។

ឃើញរូបភាពនិង ខ្លឹមសារនេះលោក ឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានចាត់តាំងឱ្យក្រុម ការងារព័ត៌មាននិង ប្រតិកម្មរហ័ស ស្រាវជ្រាវជាបន្ទាន់ចំពោះ សកម្មភាព របស់ក្រុមក្មេងនេះ។

នៅថ្ងៃទី៦ខែ កុម្ភៈឆ្នាំ២០២៤ នេះសមត្ថកិច្ចន គរបាលស្រុកបវេល ដែលមានលោកវរសេនីយ៍ឯក សុខ សារិន  អធិការនគរបាលស្រុក ស្រាវជ្រាវរហូតនាំខ្លួន យុវជនម្នាក់ដែល មានក្នុងរូបភាព រស់នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបងមកសាកសួរ ។

តាមការសាកសួរ ក្មេងប្រុសបានរៀបរាប់ថា ការធ្វើទង្វើបែបនេះគឺ ដោយមានការណែនាំ ឱ្យធ្វើពីបុរសម្នាក់ មិនស្គាល់ឈ្មោះ តែស្គាល់តាមរយៈ បណ្តាញសង្គម ដោយសន្យាឱ្យប្រាក់មកខ្លួន  បើធ្វើតាមការណែនាំ របស់គេបែបនេះ។

យ៉ាងណាពេលនេះ សមត្ថកិច្ចបានឱ្យ ក្រុមគ្រួសារមកធ្វើ កិច្ចសន្យាណែនាំកុំឱ្យ មានសកម្មភាពបែបនេះ បបន្តទៀតមុនពេល ឱ្យវិលទៅលំនៅដ្ឋានវិញ។ រីឯអ្នកបង្គាប់ បញ្ជាឱ្យក្មេងប្រុស ធ្វើសកម្មភាពតាមខ្លួនបែបនោះ សមត្ថកិច្ចកំពុងបន្ត ស្វែងរកដើម្បីបាន ស្គាល់អត្តសញ្ញាណ និងគោលបំណងពិតប្រាកដ ដែលបង្គាប់ឱ្យក្មេង ប្រុសធ្វើតាមខ្លួនបែបនេះ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *