បើកឡើងស្ពានមិនគោរព ស្លាកសញ្ញាហាមឃាត់ ជ្រុលបុកម៉ូតូដែល បើកចុះពីស្ពានបណ្តាល អោយរបួស ស្រាល០៣នាក់

(ខេត្តបាត់ដំបង)៖ យ៉ាងហោចណាស់បុរសម្នាក់ និងក្មេងសិស្សសាលា០២នាក់ បានរងរបួសស្រាល បន្តិចបន្តួចនៅក្នុង ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍រវាង ម៉ូតូ០២គ្រឿង ប៉ះគ្នាពេញទំហឹងនៅ វេលាម៉ោង១១និង១០នាទី ថ្ងៃទី០៦ ខែកុម្ភះ ឆ្ឆ្នាំ២០២៤ នៅត្រង់ចំណុចចុង ស្ពានថ្មសម្តេចតេជា ហ៊ុន សែន ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើត ហេតុបានប្រាប់ថា នៅមុនពេលកើត ហេតុគេឃើញម៉ូតូម៉ាក TODAY ពណ៌ក្រហម មួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1AQ-៧៧៧៧ បើកបរដោយក្មេង ស្រីសិស្សសាលាម្នាក់ និងអ្នករួមដំណើរ ជាប្អូនប្រុសសិស្សសាលាម្នាក់ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើត ហេតុខាងលើភ្លាមនោះ ក៏មានម៉ូតូ០១គ្រឿង ផ្សេងទៀតម៉ាក HONDA  DREAM C125ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង ១AR-7795 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើត ដោយខ្វះការប្រុងប្រយ័ត្ន (បើកឡើងស្ពានល្មើស ស្លាកសញ្ញាក៏ជ្រុល ទៅបុកម៉ូតូTODAYពេញ ទំហឹងបណ្តាលអោយរង របួសស្រាលទាំង០៣ នាក់តែម្តង ចំណែកម៉ូតូខូចខាត ទាំងសងខាងយ៉ាង ដំណំផងដែរ។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាង បានធ្វើការសម្របសម្រួល គ្នាដោយព្រមព្យាបាល និងយកម៉ូតូទៅ ជួសជុលធ្វើរៀងៗ ខ្លួនដើម្បីបញ្ចប់រឿង​នៅនិងកន្លែងផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *