(ខេត្តប៉ៃលិន)៖ កាលពីវេលាម៉ោង ១៧នឹង០០នាទី ថ្ងៃទី០៥ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាន នគរបាលស្រុកសាលាក្រៅ បានបាននាំខ្លួន ជនត្រូវចោទម្នាក់ ដែលចោរលួចម៉ូតូ មានឈ្មោះដូចខាងក្រោម៖
ជនត្រូវចោទឈ្មោះ សឹង្ហ កក្កដាភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ ទីលំ នៅបច្ចុប្បន្ន មិនពិតប្រាកដដែលពាក់ព័ន្ធក្នុងករណី លួច និងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ទៅកាន់ពន្ធនាគារខេត្តប៉ៃលិន តាមដីការបង្គាប់ឲ្យ ឃុំខ្លួនរបស់លោក អ៊ុន ដាវីឌ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន៕