(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្ត ស៊េរីទំនើបម៉ាក JEEP មួយគ្រឿងឡើងស្ពានកោះនរា យ៉ាងលឿនមិន ប្រយ័ត្នក៏បានរេចង្កូត ទៅបុករបាំងថ្មពុះចែក ទ្រូងស្ពានបណ្តាលឱ្យ រថយន្តក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងធ្ងន់ធ្ងរ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០និង៣០ នាទីយប់ថ្ងៃទី៥ខែកុម្ភៈ ឆ្នាំ២០២៤នៅចំណុច គល់ស្ពានកោះនរា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើយោងតាមការបញ្ជាក់ ពីបុរសជាសន្តិសុខ ប្រចាំការនៅគោលដៅ ជាប់នឹងកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គាត់ឃើញរថយន្តស៊េរី ទំនើបម៉ាក JEEPពណ៌ខ្មៅមួយគ្រឿងពាក់ ផ្លាកលេខកម្ពុជា P.NAK.25 បើកបរដោយបុរស ម្នាក់ធ្វើដំណើរចេញពីក្នុង បរិវេណកោះពេជ្រ រួចបើកឡើងតាម ស្ពានកោះនរា ក្នុងទិសដៅពីលិចមក កើតក្នុងល្បឿនយ៉ាងលឿន ខណៈពេលបើកឡើង មកដល់ចំណុចកើតហេតុ ខាងលើក៏បានរេចង្កូត ទៅខាងឆ្វេងដៃជ្រុល ទៅបុករបាំងថ្មពុះចែក ទ្រូងស្ពានពេញទំហឹង ធ្វើឱ្យរថយន្តក្រឡាប់ផ្ងារ ជើងឡើងលើ ហើយពេលនោះដែរពលរដ្ឋ ជិតខាងនិងសន្តិសុខប្រចាំការ នៅទីនោះបាននាំគ្នា រត់ទៅជួយគាស់ យកតែកុងចេញពីក្នុង រថយន្តបានចេញមក ក្រៅដោយសុវត្ថិភាពមិន មានរងរបួសនោះទេ ហើយត្រូវ សមត្ថកិច្ចឃាត់ម្ចាស់ រថយន្តយកទៅប៉ុស្តិ៍ ដើម្បីសួរនាំបន្ត។
បន្ទាប់ពីកើត ហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹ ងមន្ត្រីចរាចរណ៍ខណ្ឌ ចុះមកដល់ពិនិត្យជំវិញទី តាំងកើតហេតុ រួចក៏បានទាក់ទងទៅខាង ជំនាញក្រុងបន្តឱ្យចុះ មកវាស់វែងធ្វើកំណត់ហេតុ ស្ទូចយករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ ជំនាញផ្លូវគោកនៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូ លខ្លួនមកដោះស្រាយជាមួយ ខាងជំនាញសាលាក្រុង នៅពេលក្រោយ៕