ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ  ជូនដំណឹងស្តីពីការរៀបចំប្រុងប្រយ័ត្ន ករណីគ្រោះអគ្គិភ័យ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម

(ភ្នំពេញ)៖ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម  ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់ អធិការដ្ឋាននគរបាល ខណ្ឌទាំង១៤ និងសាធារណជនទាំង អស់ក្នុងរាជធានីភ្នំពេញដូចតទៅ៖

១-ហាមដាច់ខាតមិន ឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទ ក្នុងឱកាសពិធីបុណ្យនេះ។

២-នៅគ្រប់ទីកន្លែង កម្សាន្តសប្បាយនានា មន្ទីរអង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងត្រូវប្រុងប្រយ័ត្ន ក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមាន គ្រោះអគ្គិភ័យកើតឡើង ជាយថាហេតុ។ ដោយឡែកការដុត ក្រដាសសែនត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីដុត ហាមដាច់ខាតមិនឱ្យ ដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈ។

៣-ចាប់ពីពេលនេះត ទៅអាជ្ញាធរមានសមត្ថកិច្ច គ្រប់ថ្នាក់ត្រូវចាត់វិធានការ ឱ្យម៉ឺងម៉ាត់បំផុត កុំឱ្យមានការ នាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលរាជធានីភ្នំពេញ នឹងត្រូវត្រួតពិនិត្យ ដកហូតវត្ថុ ទាំងនេះ ដែលមានតាំងលក់ នៅគ្រប់ទីកន្លែងក្នុង រាជធានីភ្នំពេញ។

៤- អធិការដ្ឋាននគរ បាលខណ្ឌទាំង១៤ ត្រូវផ្សព្វផ្សាយណែ នាំដល់មន្ត្រីរាជការ កងកម្លាំងក្រោមឱវាទ និងប្រជាពលរដ្ឋក្នុង មូលដ្ឋានឱ្យអនុវត្តតាម ការណែនាំនេះឱ្យមានប្រសិទ្ធភាព។

៦-ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នឹងអនុវត្តទៅតាមផ្លូវច្បាប់ ចំពោះជនណាបំពាន លើសេចក្តីណែនាំនេះឬ ប្រព្រឹត្តល្មើសបង្កឱ្យ មានចលាចលក្នុងសង្គម សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយ សាធារណៈត្រូវទទួលទោស តាមច្បាប់ជាធរមាន។

លេខទូរស័ព្ទទាន់ហេតុការណ៍ ២៤ម៉/២៤ម៉ របស់ក្រុមប្រចាំបញ្ជា នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ០១២ ៩៩៩ ៩៩៩ និងការិយាល័យ នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ៦៦៦, ០៩៧ ៧៣៣ ៣៣ ៥៥៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *