កាកបាទក្រហមអន្តរជាតិ សរសើរក្រសួងមហាផ្ទៃកម្ពុជា លើការងារកាត់បន្ថយភាព ចង្អៀតណែនក្នុងពន្ធនាគារ!

(ភ្នំពេញ)៖ ក្នុងឱកាសចូលជួប សម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោក អភិសន្តិបណ្ឌិត ស  សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួង មហាផ្ទៃ លោកស្រី Dena Fisher ប្រធានបេសកកម្មនៃគណៈ កម្មាធិការកាកបាទ ក្រហមអន្តរជាតិ   (ICRC) ប្រចាំកម្ពុជា បានសម្ដែងការកោត សរសើរចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អស្ថាន ភាពចង្អៀតណែន នៅក្នុងពន្ធនាគារ។

ជាមួយគ្នានេះ  លោកស្រីប្រធានបេសកកម្ម  ICRC ក៏បានជម្រាបប្រមុខ ក្រសួងមហាផ្ទៃកម្ពុជា នូវសេចក្ដីថ្លែង អំណរគុណចំពោះ ការផ្ដល់កិច្ចសហប្រតិបត្តការ យ៉ាងល្អពីក្រសួងមហាផ្ទៃ និងបានគូសបញ្ជាក់ថាជំនួយ និងការជ្រោមជ្រែងដែលអង្គការ ICRC បានផ្ដល់ជូនក្រសួងមហាផ្ទៃ ក្នុងរយៈពេលប្រមាណ ៣០ឆ្នាំ កន្លងមកនេះ គឺមានគោលដៅកែលម្អ ជាបន្តបន្ទាប់នូវលក្ខខណ្ឌ នៃការឃុំខ្លួននៅក្នុងពន្ធនាគារ។

លោកអភិសន្តិបណ្ឌិត ស សុខា ក៏ បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះកិច្ច ខិតខំប្រឹងប្រែង របស់អង្គការ ICRC ក្នុងការជួយជ្រោមជ្រែង ប្រទេសកម្ពុជា នៅក្នុងកិច្ចការមនុស្សធម៌ ជាច្រើននៅក្នុង ពេលអតីតកាល និងជាពិសេសការយក ចិត្តទុកដាក់ក្នុងកិច្ចការ ងារពន្ធនាគារ និងការស្ដារនីតិសម្បទា នាពេលបច្ចុប្បន្ន។

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ ដ៏រឹងមាំក្នុងវិស័យពន្ធនាគារ រវាង ក្រសួងមហាផ្ទៃជា មួយអង្គការ ICRC ដែលបាន ចាប់ផ្ដើមតាំងពីឆ្នាំ ១៩៩៣ រហូតដល់បច្ចុប្បន្ន  និងថាសម្រាប់ក្រសួងមហាផ្ទៃ ក៏ដូចជាឯកឧត្តមផ្ទាល់ អនុសាសន៍ដែលអង្គការ ICRC តែងតែបាន ផ្ដល់ជូនមក  គឺ ជាធាតុចូលដ៏សំខាន់ និងមិនអាចខ្វះបាន នៅក្នុងការអភិវឌ្ឍ​ វិស័យពន្ធនាគារនៅកម្ពុជា។

លោកអភិសន្តិបណ្ឌិត ក៏បានគូសបញ្ជាក់ អំពីកិច្ចខិតខំប្រឹងប្រែង បស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងមហាផ្ទៃ ក្នុងការកាត់បន្ថយ ស្ថានភាពចង្អៀតណែន ក្នុងពន្ធនាគារ រួមមានដំណោះស្រាយចំពោះមុខ និងចក្ខុវិស័យនាពេលអនាគត និងការកែលម្អលក្ខខណ្ឌ ឃុំខ្លួនរបស់ជនជាប់ឃុំ នៅក្នុងពន្ធនាគារ  រួមមាន ការថែរក្សាសុខមាលភាព របស់ជនជាប់ឃុំ និងការរក្សាទំនាក់ទំនង របស់ជនជាប់ ឃុំជាមួយក្រុមគ្រួសារ។

លោកស្រី Dena Fisher បានបន្តថា បើទោះបីជាបេសកកម្ម របស់អង្គការ ICRC នៅកម្ពុជា នឹងមាន ការកាត់បន្ថយ មួយចំនួននៅឆ្នាំ ២០២៤ នេះក៏ដោយ ប៉ុន្តែអង្គការ ICRC នៅតែបន្តប្ដេជ្ញាចិត្ត ខ្ពស់ក្នុងការជួយ ជ្រោមជ្រែងដល់ វិស័យពន្ធនាគារ និងការស្ដារទំនាក់ទំនង រវាងក្រុមគ្រួសារ និងជនជាប់ឃុំបន្តទៀត ដោយមានកិច្ច សហការពីកាកបាទ ក្រហមកម្ពុជាផងដែរ។

ឈរលើសមិទ្ធផលនៃ កិច្ចសហប្រតិបត្តិកា រប្រមាណ៣០ឆ្នាំ រវាងក្រសួងមហាផ្ទៃកម្ពជា និងគណៈកម្មាធិការ កាកបាទក្រហមអន្តរជាតិ លោកអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី Dena Fisher បានឯកភាពបន្ត ការប្ដេជ្ញាចិត្តក្នុង ភាពជាដៃគូដ៏រឹងមាំនេះ  សំដៅកែលម្អបន្ថែមទៀត លើកិច្ចការដែលបាន ធ្វើក្នុងពេលកន្លងមក៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *