អគ្គិភ័យ ឆេះ ផ្ទះ ពលរដ្ឋ មួយខ្នង នៅស្រុកមោងឫស្សី

(ខេត្តបាត់ដំបង)៖ លំនៅដ្ឋាន ប្រជាពលរដ្ឋមួយខ្នង ត្រូវអគ្គិភ័យឆាបឆេះ បង្កអោយមានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ចុះជួយអន្តរាគមន៍ ទាំងព្រឹក។

ហេតុការណ៍បានកើតឡើង កាលពីវេលាម៉ោង ១១ និង ១៥ នាទី ថ្ងៃទី៣ ខែគុម្ភះ ឆ្នាំ ២០២៤ ចំនុចក្រុមទី២២ ភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ក្រោយពេលកើតហេតុ ភ្លាមៗនោះ ក្រុមបង្ការ ពន្លត់អគ្គីភ័យ នៃអធិការដ្ឋាន នគរបាល ស្រុកមោងឫស្សី បានចេញរថយន្ត ពន្លត់អគ្គិភ័យ ចំនួន១គ្រឿង បាញ់ទឹកអស់១ឡាន និងគោយន្តកែច្នៃ ចំនួន៣គ្រឿង ជួយបាញ់ទឹកពន្លត់ អស់ចំនួន៦ឡាន ទើបអណ្តាតភ្លើង ស្ងប់រលត់អស់ទៅ វិញដោយជោគជ័យ។

ប្រភពព័ត៌មានពី សមត្ថកិច្ចនគរបាល ស្រុកមោងឫស្សី បានអោយដឹងថា ៖លំនៅដ្ឋានដែលត្រូវ អគ្គិភ័យឆាបឆេះ នោះមានទំហំ ៦ គុណ ៨ ម៉ែត្រ សង់អំពីថ្មក្រោម ឈើលើ ជញ្ជាំងក្តារ ដំបូលសង្ក័សី ជាកម្មសិទ្ធិ រស់លោក ក្រឹម ឆាត ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុ។

ទ្រព្យសម្បត្តិដែល ខាតបង់ក្នុង ហេតុការណ៍ គ្រោះអគ្គិភ័យនេះ រួមមាន៖ ស្រូវចំនួន២តោន ១៦០០០០០ រៀល (មួយលានហុក សិបម៉ឺនរៀល)  និងខ្សែរដៃប្លាទីន (មិនចាំទម្ងន់) ២៦០០០០០រៀល។

សូមបញ្ជាក់ថា៖ គ្រោះអគ្គិភ័យ ដែលបានកើតឡើង នៅចំនុចដូចការ រៀបរាប់ខាងលើ មិនមានគ្រោះថ្នាក់ ដល់អាយុជីវិត មនុស្សឡើយ គឺខាតបង់ផ្ទះ១ខ្នង និងទ្រព្យសម្បត្តិ ក្នុងផ្ទះអស់ទាំងស្រុង។

បច្ចុប្បន្នអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋ ទាំងអស់ ត្រូវមានការប្រុងប្រុង ប្រយ័ត្នអោយ បានខ្ពស់ ជាពិសេសក្នុង ឱកាសបុណ្យចូលឆ្នាំ ប្រពៃណីចិន ខាងមុខនេះ ជៀសវាងកុំអោយមានគ្រោះ អគ្គិភ័យកើតឡើង ជាយថាហេតុ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *