អគ្គិភ័យ លេបត្របាក់ ផ្ទះថ្មប្រក់ស័ង្កសី ចំនួន០២លែ្វងអស់ទាំងស្រុង  សង្កាត់ចោមចៅទី៣

(ភ្នំពេញ)៖ ករណីគ្រោះ អគ្គិភ័យមួយ បង្កការភ្ញាក់ផ្អើល ដល់កម្លាំង សមត្ថកិច្ច មូលដ្ឋាន សហការជាមួយ សមត្ថកិច្ចជំនាញ ពន្លត់អគ្គីភ័យ ចុះជួយអន្តរាគមន៍ បាញ់ពន្លត់ប៉ុន្តែ ដោយសារអំណាច អគ្គីភ័យខ្លាំង ពេក ក្នុងការបាញ់ពន្លត់ ធ្វើឱ្យខូចខាតឆេះ ផ្ទះថ្មប្រក់ស័ង្កសី ចំនួន០២លែ្វង អស់ទាំងស្រុងទំហំ ១៥ម៉ែត្រ x៣៥ម៉ែត្រ និងបណ្តាលឱ្យ ឆេះរាលដាល ផ្ទះចំនួន ០១ខ្នងអស់២០ភាគរយ។

ហេតុការណ៍ អគ្គិភ័យឆាបឆេះនេះ កើតឡើងនៅវេលាម៉ោង ២និង៣៥នាទី ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។បច្ចុប្បន្ន កម្លាំងជំនាញកំពុងស្រាវជ្រាវ។

សមត្ថកិច្ចបាន អោយដឹងថា ម្ចាស់ផ្ទះមាន ឈ្មោះ:អាង បូរ៉ា ភេទប្រុសស អាយុ ៤៤ឆ្នាំជនជាតិខែ្មរ មានមុខរបរជា មន្រី្តយោធា។

ក្នុងករណីអគ្គីភ័យខាង លើនេះមិនបណ្តាលអោយ មនុស្ស ស្លាប់ និងរបួស ឡើយ ។

នៅម៉ោង០៦និង ១៥នាទីល្ងាច ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបាន ពន្លត់បានទាំងស្រុង ដោយប្រើប្រាស់ រថយន្តការិយាល័យ អគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ២២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១១០ឡាន ស្មើនឹង៤៤០ ម៉ែត្រគូប,រថយន្ត អគ្គិភ័យក្រសួង មហាផ្ទៃចំនួន ០៣គ្រឿង ប្រើប្រាស់ ទឹកអស់ចំនួន ៦ឡាន ស្មើនឹង ២៤ម៉ែត្រគូប, រថយន្តអគ្គិភ័យ៧១១ចំនួន ០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៥ឡាន ស្មើនឹង៦០ ម៉ែត្រគូប,  រថយន្តអគ្គិភ័យ បញ្ជាការទ័ពពិសេស ៩១១ចំនួន ០២គ្រឿងប្រើប្រាស់ ទឹកអស់ចំនួន ៦ឡាន ស្មើនឹង ២៤ម៉ែត្រគូប, រថយន្តអគ្គិភ័យកងរាជ អាវុធហត្ថចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៩ឡានស្មើនឹង ៣៦ម៉ែត្រគូប, រថយន្តអគ្គិភ័យ ក្រុមហ៊ុនឯកជន ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡានស្មើនឹង ១៨ម៉ែត្រគូប,រថយន្ត អគ្គិភ័យក្រុមហ៊ុន ឯកជនចំនួន ០១គ្រឿងប្រើប្រាស់ ទឹកអស់ចំនួន ៣ឡានសើ្មនឹង២៧ ម៉ែត្រគូប,រថយន្ត អគ្គិភ័យបុរីប៉េងហ៊ួត ចំនួន០២គ្រឿង ប្រើប្រាស់ទឹក អស់ចំនួន ០៤ឡានសើ្មនឹង ២៤ម៉ែត្រគូប៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *