ក្រុមចោរឆក់ខ្សែ ក ពីស្ត្រីម្នាក់បានសម្រេច រួចជិះគេចខ្លួន ដោយសុវត្ថិភាព……

(ភ្នំពេញ)៖ មានជនសង្ស័យមួយក្រុម បានជិះម៉ូតូ៣គ្រឿង ធ្វើសកម្មភាពឆក់យកខ្សែ.ក ពីស្ត្រីម្នាក់បានសម្រេច រួចជិះម៉ូតូគេច ខ្លួនបាត់ស្រមោលទៅ មិនរំខានដល់ សមត្ថកិច្ចនោះឡើយ កាលពីវេលាម៉ោង៣ និង១០នាទីរសៀល ថ្ងៃអាទិត្យទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយ ផ្លូវលូក្រោមស្ពាន អាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ  ។

ជនរងគ្រោះមានឈ្មោះឌី ណា ភេទស្រី អាយុ៤០ឆ្នាំ មុខរបបចុងភៅនៅណាហ្គាវើល ស្នាក់នៅក្រោយវត្តស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ  ។

តាមសម្ដីស្ត្រីរងគ្រោះ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូម៉ាកធូដេ ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 1GU-5045 ចេញពីផ្ទះក្រោយវត្ត ក្នុងគោលបំណង ទៅកន្លែងធ្វើការ នៅណាហ្គាវើល ខណៈមកដល់ចំណុច កើតខាងលើ ក៏លេចមុខជន សង្ស័យ៥នាក់ ជិះម៉ូតូ៣គ្រឿង មិនចាំម៉ាកមក ពីក្រោយធ្វើសកម្ម ភាពឆក់យកខ្សែ ក របស់ខ្លួនបណ្ដាលឲ្យ ដាច់មកជាប់នឹង ក របស់គាត់ ហើយជនសង្ស័យ បានជិះម៉ូតូបត់ ត្រលប់ក្រោយមក រករូបគាត់ដើម្បីយកខ្សែ.ក វិញ និងបានគំរាម ថាបើមិនឱ្យខ្សែ.កទេ  ពួកគេគំរាមវាយ  ទើបធ្វើឱ្យរូបខ្លួនភ័យ ក៍ប្រគល់ខ្សែ ក ឱ្យទៅជន សង្ស័យតែម្ដង រួចជនសង្ស័យនាំគ្នាជិះ ម៉ូតូគេចខ្លួនបាត់ ស្រមោលអស់ទៅ។

ក្រោយកើតហេតុ ជនរងគ្រោះក៍បាន ជិះម៉ូតូមកគោល ដៅប៉ូលិស ចរាចរណ៍រាជធានីភ្នំពេញ នៅក្រោមស្ពានអាកាស ស្ទឹងមានជ័យ ដោយរៀបរាប់ពី ដំណើររឿងខាងលើ ខណៈគាត់ប្រញាប់ ទៅធ្វើការមិនបាន ដាក់ពាក្យបណ្ដឹង ក៏ជិះទៅធ្វើការបាត់ទៅ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *