បុរសម្នាក់ផ្ទុះគ្រាប់មីន បណ្តាលឱ្យរងរបួសធ្ងន់ នៅស្រុកសំឡូត

(ខេត្តបាត់ដំបង)៖ លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាល ស្រុកសំឡូត បានឱ្យដឹងថា បុរសម្នាក់ផ្ទុះគ្រាប់មីន បណ្តាលឱ្យរងរបួសធ្ងន់ នៅស្រុកសំឡូត។

លោកអធិការស្រុក បានឱ្យដឹងទៀតថា នៅថ្ងៃទី០៤ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ដោយជនរងគ្រោះឈ្មោះ ស៊ឹម សុភាព ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។

តាមសមត្ថកិច្ច បានអោយដឹងថា ជនរងគ្រោះបាន ដើរទៅចំការ ដើម្បីគាស់ល្មៀត ប៉ុន្តែត្រូវបានជួបគ្រោះថ្នាក់ដោយសារ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ (គ្រាប់មីន 69) បណ្តាលរងរបួស ជើងទាំង០២ និងដៃ ។

ក្រោយទទួលដំណឹង កម្លាំងអធិការដ្ឋាន នគរបាលស្រុកសំឡូត បានចុះធ្វើការ ត្រួតពិនិត្យ និងដឹកបញ្ជូនជនរង គ្រោះទៅមន្ទីរពេទ្យ បង្អែកខេត្តបាត់ដំបង ដោយរថយន្តយោធា ដើម្បីសម្រាកព្យាបាល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *