មុខសញ្ញាឆក់ យ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញ ត្រូវកម្លាំងជំនាញនៃ នាយកដ្ឋាននគរ បាលព្រហ្មទណ្ឌ ធ្វើការបង្ក្រាបបានហើយ…!

(ភ្នំពេញ)៖ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការណែនាំផ្ទាល់ ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរ បាលជាតិ អគ្គស្នងការរង ទទួលផែន ប្រធាន នាយកដ្ឋានកណ្តាល នគរបាលយុត្តិធម៌ និងចង្អុលបង្ហាញ បញ្ជាដឹកនាំដោយ ឯក ឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ។

ក្រោយទទួលបាន បទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ទទួលផែន បានដឹកនាំកម្លាំង ជំនាញការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោក វរសេនីយ៍ឯក ញ៉ែម  វ៉ន ជានាយការិយាល័យ ដោយមានការ ចូលរួមសហការ ពីលោក វរសេនីយ៍ទោ ប៊ុត ស៉ីម៉េង ជានាយការិយាល័យ បានធ្វើការស្រាវជ្រាវ នឹងបើកការស៊ីបអង្កេត កំណត់មុខសញ្ញាតាមរយៈ កាមេរ៉ាសុវត្ថិភាព។

នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១២និង៥៥នាទី ត្រង់ចំណុច ផ្លូវប៉េតុង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បានធ្វើ ឃាត់ខ្លួនជន សង្ស័យចំនួន០១នាក់ នឹងបន្តឃាត់ខ្លួន ជនសង្ស័យបាន ចំនួន០៣នាក់ទៀត វេលាម៉ោង១៤និង០៥នាទី នៅចំណុចផ្លូវបេតុង ធំ  ក្នុងបុរីផុនស៊ុយ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រួមមាន៖

១.ឈ្មោះ  សាយ មេសា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ (អ្នកបើក) ២.ឈ្មោះ ពៅ សុខហេង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ  (ដៃដល់) ទី៣.ឈ្មោះ សាន សុងរ៉ាយុក ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ (បិទគូទ) និងទី៤.ឈ្មោះ រ៉ុម ណារិ ភេទប្រុស អាយុ១៦ឆ្នាំ  ជនជាតិខ្មែរ (បិទគូទ) ដែលបានធ្លាប់ធ្វើ សកម្មភាពនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០៩និង៤០នាទី បានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃពី នារីរងគ្រោះកំពុង ជិះម៉ូតូស្តុបពីម្នាក់ ឯងបានសំរេច នៅចំណុច ផ្លូវវេងស្រេង ក្នុងសង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សំភារះដកហូត រួមមាន៖ ១. ម៉ូតូម៉ាក ហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KN-2584(របស់ជនសង្ស័យ)។ ២.ម៉ូតូម៉ាក ស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 1M-1078 (របស់ជនសង្ស័យ)។

បច្ចុប្បន្នជន សង្ស័យនឹង វត្ថុតាងខាងលើ ការិយាល័យ កំពុងកសាងសំណុំរឿង បញ្ជូន ទៅអយ្យការអម សាលាដំបូងរាជ ធានីភ្នំពេញ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *