សូមអបអរសាទរ សាលាបឋមសិក្សាសម្តេច ជា ស៊ីម ក្រុងបាត់ដំបង ជាប់ជាសាលា Top 5 ទូទាំងប្រទេសសម្រាប់ប្រកួត ប្រជែងពានរង្វាន់ ជ័យលាភីអង្គភាព ផ្ដល់សេវាសាធារណៈគំរូ

(ខេត្តបាត់ដំបង )៖ ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង សម្តែងការ អបអរសាទរចុះពោះ សាលាបឋមសិក្សាសម្តេច ជា ស៊ីម ក្រុងបាត់ដំបង ជាប់ជាសាលា Top 5 ទូទាំងប្រទេសសម្រាប់ ប្រកួតប្រជែងពានរង្វាន់ជ័យ លាភីអង្គភាពផ្ដល់ សេវាសាធារណៈគំរូ ។ នេះជាលើកឡើងរបស់អង្គភាព មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។

ក្រសួងមុខងារ សាធារណៈបានបញ្ជាក់ថា : គណៈកម្មការវាយតម្លៃ អង្គភាពផ្តល់សេវាសាធារណៈ ថ្នាក់ជាតិ (គ.វ.ជ.) បានសម្រេចជ្រើសរើស បេក្ខភាពជ័យលាភីអនុវិទ្យាល័យ សាលាបឋមសិក្សា និងមណ្ឌលសុខភាព គំរូចំនួន៥ ក្នុងមួយកម្រិត មានរាយនាមដូច តារាងជូនភ្ជាប់មកជាមួយ ដើម្បីចូលរួមក្នុង ការវាយតម្លៃ ដំណាក់ កាលពិនិត្យនិង វាយតម្លៃសម្រេចចុងក្រោយ” ដែលនឹងប្រព្រឹត្តទៅនៅ សាលសហសិក្សានៃ សាលាភូមិន្ទរដ្ឋបាល តាមកាលបរិច្ឆេទ កំណត់ក្នុងតារាងជូនភ្ជាប់មកជាមួយ។

ក្នុងដំណាក់កាលពិនិត្យ និងវាយតម្លៃសម្រេច ចុងក្រោយ គ.វ.ជ. តម្រូវឱ្យបេក្ខភាពជ័យលាភី អនុវិទ្យាល័យ សាលាបឋមសិក្សា និងមណ្ឌលសុខភាពគំរូខាងលើ មកធ្វើបទបង្ហាញជូន គ.វ.ជ. និងត្រៀម លក្ខណៈមួយចំនួនដូចខាងក្រោម៖

១. រៀបចំនូវបទបង្ហាញ ដែលពិពណ៌នាអំពី ស្ថានភាពនៃអង្គភាព របស់ខ្លួនដែលឆ្លុះបញ្ចាំង ទៅតាម លក្ខណៈវិនិច្ឆ័យសម្រាប់ ការវាយតម្លៃនិងការទទួល ស្គាល់សាលាបឋមសិក្សា អនុវិទ្យាល័យ និង មណ្ឌលសុខភាពគំរូ ជាឧបសម្ព័ន្ធនៃប្រកាស ដូចមានយោងខាងលើ ផ្អែកតាមករណ៏ របស់ខ្លួននិង មកធ្វើបទបង្ហាញជូន គ.វ.ជ. ក្នុងរយៈពេល ៣០នាទី និងសំណួរចម្លើយផ្ទាល់មាត់ រយៈពេល ២០នាទី (សរុបរយៈពេល ៥០នាទី ក្នុងមួយបេក្ខភាពអង្គភាព) ។

២. ត្រៀមនិងរៀបចំនូវ ឯកសារអំណះ អំណាងផ្សេងៗដែលចាំបាច់ ដើម្បីយកមក បង្ហាញបញ្ជាក់ បន្ថែមជូនគណៈកម្មការ នៅពេលមកធ្វើ បទបង្ហាញនៅ សាលាភូមិន្ទរដ្ឋបាល ។

៣. ត្រូវមកដល់ទីតាំង និងចុះវត្តមានរបស់ខ្លួន មុនពេលវេលានៃ ការធ្វើបទបង្ហាញយ៉ាងតិច៣០នាទី។ បេក្ខភាពជ័យលាភី ណាដែលមិនបាន មកធ្វើបទបង្ហាញជូនគ.វ.ជ. តាមកាលបរិច្ឆេទ និងទីកន្លែង ដែលបានកំណត់ខាងលើ ត្រូវបានចាត់ទុកថា បោះបង់សិទ្ធិក្នុង ការប្រឡងប្រជែង។

អាស្រ័យហេតុនេះ សូមលោក លោកស្រីអភិបាលនៃ គណៈអភិបាល ជ្រាប និងចាត់បេក្ខភាព ជ័យលាភីអនុវិទ្យាល័យ សាលាបឋមសិក្សា និងមណ្ឌលសុខភាពគំរូខាងលើ ឱ្យត្រៀមលក្ខណៈ សម្បត្តិគ្រប់គ្រាន់ និង មកចូលរួមធ្វើបទបង្ហាញជូន គ.វ.ជ. នៅដំណាក់កាលពិនិត្យ និងវាយតម្លៃសម្រេច ចុងក្រោយ តាមពេលវេលា​និងទីកន្លែងកំណត់ តាមការគួរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *