សាលាដំបូងខេត្តព្រះសីហនុ សម្រេចផ្តន្ទាទោស ជនជាប់ចោទទាំង៧នាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗ ២០ឆ្នាំ ពីបទរក្សាទុក និងដឹកជញ្ជូនដោយ ខុសច្បាប់នូវសារធាតុញៀន និងបទសម្អាតប្រាក់

(ខេត្តព្រះសីហនុ)៖ សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យ សាលាដំបូងខេត្តព្រះសីហនុ ចុះថ្ងៃទី៣១  ខែមករា ឆ្នាំ២០២៤ ករណីសំណុំរឿង ព្រហ្មទណ្ឌលេខ៨១៦ ចុះថ្ងៃទី២០ ខែសីហាឆ្នាំ២០២២ ដែលជនត្រូវចោទ ចំនួន៧នាក់ត្រូវបាន ក្រុមប្រឹក្សាជំនុំជម្រះ ចោទប្រកាន់ពី បទល្មើសរក្សាទុក និងដឹកជញ្ជូនដោយ ខុសច្បាប់នូវសារធាតុញៀន និងបទល្មើស សម្អាតប្រាក់ ប្រព្រឹត្តនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ អំឡុងឆ្នាំ២០២១ឆ្នាំ២០២២។

វត្ថុតាងគ្រឿងញៀន ទម្ងន់៨៧១គីឡូ ២០០ក្រាមទ្រព្យសម្បត្តិ សម្ភារមួយចំនួន និងប្រាក់ដុល្លារ ចំនួន ៩៥,៦៤៤.៨៦USD។

ក្រុមប្រឹក្សាជំនុំជម្រះ សាលាដំបូង ខេត្តព្រះសីហនុ បានប្រកាស សាលក្រមលេខ ២៧/០២ ក្រ១ “ក”  ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដោយសម្រេចផ្តន្ទា ទោសដូចខាងក្រោម៖ ទី១-ឈ្មោះ ភូណា (PHOU NA) ហៅ XIAO FU ឬ ម៉ាប់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ទី២-ឈ្មោះ តុង ពូជីន (DONG BU JUN) ហៅ DONG XIAO CHUN ហៅ JUN GE ឬហៅ LAO DONG ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិ ចិន ទី៣-ឈ្មោះ យ៉ាង ស៊ីថុន (YAN XI TONG) ហៅ ឡាវ យៀន (LAO YAN) ភេទប្រុស អាយុ៥១ឆ្នាំ  ជនជាតិចិន ទី៤-ឈ្មោះ តុង ជាំងស៊ីន (DONG JIAN XIN) ហៅ AH SHU ភេទប្រុស អាយុ៧០ឆ្នាំ ជនជាតិចិន ទី៥-ឈ្មោះ កូវ ជីពឹង (GAO ZHI BIN) ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិន ៤៨ឆ្នាំ ជនជាតិចិន ទី៦-ឈ្មោះ លី យ៉ុងស៊ីន (LI YONG XIN) ភេទប្រុស អាយុ ទី៧-ឈ្មោះ ចុង ជៀនលីន (ZHONG JIAN LIN) ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន។

ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាខេត្តព្រះសីហនុ ផ្តន្ទាទោស ជនជាប់ចោទ ទាំង ៧នាក់ ដាក់ពន្ធនាគារ ក្នុងម្នាក់ៗកំណត់ រយៈពេល ២០ឆ្នាំ និងពិន័យជាប្រាក់ក្នុ ងម្នាក់ៗចំនួន ៤០លានរៀល ពីបទ រក្សាទុក និងដឹកជញ្ជូនដោយ ខុសច្បាប់នូវ សារធាតុញៀន និងបទ សម្អាតប្រាក់ ប្រព្រឹត្តនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌដែលមាន ចែងឲ្យផ្ដន្ទាទោស តាមមាត្រា៤៨ កថាខណ្ឌទី៦ ចំណុចទី១ នៃ ច្បាប់ស្តីពីការត្រួត ពិនិត្យគ្រឿងញៀន និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំង ការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម។

និងសម្រេចរឹបអូស វត្ថុចាប់យកមាន៖ កប៉ាល់ ១គ្រឿង, អូប័រ ៥គ្រឿងទូកឈើ ១គ្រឿង, រថយន្ត ១គ្រឿង, ម៉ូតូ ៣គ្រឿង, ប្រាក់ដុល្លា ៩៥៦៤៤៨៦USD (ប្រាំបួនម៉ឺនប្រាំពាន់ ប្រាំមួយរយសែសិបបួន ក្បៀសប៉ែតសិបប្រាំមួយ ដុល្លារសហរដ្ឋអាមេរិក) និងគ្រឿងញៀនទាំងអស់ សម្រេចរឹបអូសបំផ្លាញចោល។

ចំពោះជនជាប់ចោទ ជាជនជាតិចិន ទាំង០៦នាក់ខាងលើ នឹងត្រូវបណ្តេញចេញ ពីព្រះរាជាណាចក្រកម្ពុជា  បន្ទាប់ពីអនុវត្តទោសចប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *