ទំនិញទាំង៤កុងតឺន័រ ដែលសមត្ថកិច្ចឃាត់បាននៅក្រុងស្វាយរៀង ជាប្រភេទជើងមាន់ , ទីបំផុត ! លទ្ធផលនៃសំណាកគំរូជើងមាន់ ដែលបានដកចេញពី ទូកុងតឺន័រទាំង៤ឃើញថា ពុំមានសារធាតុគីមីហាមឃាត់ FORMALIN , ចឹងចាប់ឃាត់ធ្វើអ្វី ?

(ខេត្តស្វាយរៀង)៖ កាលពីយប់ថ្ងៃទី៣១ ខែមករា វេលាម៉ោង ២១និង២០នាទី មន្ត្រីសាខា ក.ប.ប ខេត្តស្វាយរៀង សហការជាមួយ កម្លាំងអាវុធហត្ថ ក្រោមការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តស្វាយរៀង បានឃាត់កុងទីន័រចំនួន៤គ្រឿង ដើម្បីត្រួតពិនិត្យ។

ក្រោយការត្រួត ពិនិត្យបានរកឃើញថា រថយន្តកុងតឺន័រ ទាំង៤គ្រឿងនេះ ផ្ទុកជើងមាន់។ នេះបើយោងតាម របាយការណ៍ពី សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សាខា ក.ប.ប ខេត្តស្វាយរៀង បានប្រាប់សារព័ត៌មាន នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ។

អ្នកបើកបរបញ្ជាក់ថា ទំនិញទាំងអស់នេះគឺ បាននាំចូលពីប្រទេសវៀតណាម ហើយផ្ទេរទូរកុងតឺន័រ នៅចំណុចសូន្យ ចូលមកកម្ពុជាតាម មាត់ច្រកអន្តរជាតិបាវិត ហើយដឹកទៅច្រកដូង នៅស្រុករមាសហែក រួចនាំចូលទៅវៀតណាមវិញ។ ទំនិញទាំងនេះជា របស់ក្រុមហ៊ុន SBL ដែលមានទីតាំង នៅក្រុងបាវិត។

លោក ពេញ សារ៉េត (ម្ចាស់ឡានកុងតឺន័រ) បានបញ្ជាក់ថា គាត់ជាអ្នកគ្រប់គ្រង ឡានកុងតឺន័រទាំង៤គ្រឿងនេះ ហើយមិនបានដាក់ឯកសារ (ដឹកទំនិញ) មកជាមួយតាមឡានទេ ហើយទំនិញទាំងនេះ មានទិសដៅទៅច្រកដូង ស្រុករមាសហែក ហើយគ្រោងនាំចូល ទៅវៀតណាមវិញ។

នៅវេលាម៉ោង ២២និង១៥នាទីយប់មិញ មន្ត្រីជំនាញ ក.ប.ប បានសហការជា មួយមន្ត្រីពាក់ព័ន្ធ បានកាត់សៀលរថយន្ត កុងតឺន័រទាំង៤គ្រឿង នេះមកត្រួតពិនិត្យមានលទ្ធផល ជាប្រភេទជើងមាន់ រួមមាន៖ ទី១៖ កុងតឺន័រលេខ SZLU9430540 (45) មានសីតុណ្ហភាព-៥ អង្សាសេ (ធៀបនឹងស្តង់ដា-១២ អង្សាសេ) ទី២៖ កុងតឺន័រលេខ SZLU9415762(45′) មានសីតុណ្ហភាព-២.៩ អង្សាសេ (ធៀបនឹងស្តង់ដា-១២ អង្សាសេ) ទី៣៖ កុងតឺន័រលេខ HMMU5490786(45) មានសីតុណ្ហភាព-៦.៤ អង្សាសេ (ធៀបនឹងស្តង់ដា-១២ អង្សាសេ) ទី៤៖ កុងតឺន័រលេខ HDMU5591398(45) មានសីតុណ្ហភាព-២.៥ អង្សាសេ (ធៀបនឹងស្តង់ដា-១២ អង្សាសេ)។

ក្រោយពិសោធន៍ដោយ រថយន្តចល័តពិសោធន៍ ម្ហូបអាហាររបស់ ក.ប.ប ជាលទ្ធផលនៃ សំណាកគំរូជើងមាន់ ដែលបានដកចេញពី ទូកុងតឺន័រទាំង៤ឃើញថា ពុំមានសារធាតុគីមីហាមឃាត់ FORMALIN។ បន្ទាប់ពីបានពិនិត្យរួច សមាសភាពបានសម្រេច បិទសៀលទូកុងតឺន័រវិញ។

លោក ហេង សំបូរ ប្រធានសាខាគយរដ្ឋាក រខេត្តស្វាយរៀង បានបញ្ជាក់ថា ទំនិញជើងមាន់ទាំងនេះ ជាទំនិញដឹកឆ្លងកាត់ ហើយគ្រោងនាំចូល ទៅវៀតណាមវិញ។

សូមបញ្ជាក់ថា សមត្ថកិច្ចចាប់ឃាត់ រថយន្តកុងតឺន័រចំនួន៤គ្រឿង ដែលសង្ស័យថាដឹក សាច់បង្កកកាលពី ល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង តាមបទបញ្ជារបស់ ព្រះរាជអាជ្ញាខេត្តស្វាយរៀង។ ករណីឃាត់បាននេះ បានធ្វើឡើងដោយមាន ការសហការជាមួយ មន្ត្រីសាខាគយ និងរដ្ឋាករ ខេត្តស្វាយរៀង និងមន្ត្រី ក.ប.ប សាខាខេត្តស្វាយរៀង។

ចុងក្រោយស្តាប់ការ បកស្រាយរបស់ជំនាញ ពិតជាមានហេតុផល រៀងៗខ្លួន គ្មានកំហុសអ្នក ចាប់ឃាត់ គ្មានកំហុស អ្នកដឹកជញ្ជូន គ្មានប៉ះពាល់សុខភាព ! ចឹងថ្ងៃក្រោយមុនឃាត់ រថយន្តណាមួយ សូមមេត្តាស្រាវជ្រាវ អោយបានច្បាស់ ជៀងវាងខាតពេលអ្នករកស៊ី នឹងតាមដានអោយប្រាកដប្រជា ថាតើចូលតាមណាខុស ច្រកណាត្រូវ កុំយកលេសភ្លេចឯកសារ សំខាន់បនរកាសពន្ធនាំ ចូលឱ្យពិតប្រាកដទៅល្អហើយ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *