មន្រ្តីជំនាញបន្តចុះអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ឃាត់រថយន្តដែលបំពាក់ភ្លើងហ្វា កែច្នៃខុសលក្ខណៈ បច្ចេកទេសចំនួន០៣គ្រឿង

(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ស៉ឹម ពិសិដ្ឋ អធិការ នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក បានឱ្យដឹងនៅព្រឹកថ្ងៃទី០១ ខែកុម្ភៈឆ្នាំ ២០២៤នេះថា រថយន្តដែលបំពាក់ភ្លើងហ្វា កែច្នៃខុសលក្ខណៈ បច្ចេកទេសចំនួន០៣គ្រឿង ត្រូវបានសមត្ថកិច្ចចម្រុះខណ្ឌ បន្តចុះអនុវត្តរឹត បន្តឹងច្បាប់ ចរាចរណ៍ផ្លូវគោក និងបានឃាត់ រថយន្តទាំងនោះ ឱ្យដោះចេញដោយខ្លួនឯង។

លោកវរសេនីយ៍ឯក ស៉ឹម ពិសិដ្ឋ បានឱ្យដឹងទៀតថា ជាក់ស្ដែង នៅយប់ថ្ងៃទី៣១ ខែមករាឆ្នាំ២០២៤  ដោយអនុវត្តតាម បទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ចុះអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង បានធ្វើការឃាត់ រថយន្តបំពាក់ភ្លើងហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេស ហើយសមត្ថកិច្ច បានឱ្យម្ចាស់រថយន្តដោះ ចេញដោយខ្លួនឯង និងធ្វើកិច្ចសន្យា បញ្ឈប់បំពាក់ភ្លើងហ្វា កែច្នៃខុសលក្ខណៈ បច្ចេកទេសដោយខុសច្បាប់។

គួរជម្រាបជូនថា  ក្នុងករណីនេះដែរ លោកស្នងការ ក៏បានដាក់បទ បញ្ជាដល់កម្លាំង សមត្ថកិច្ចចុះអនុវត្តរឹត បន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោក ទាំង១៤ខណ្ឌ និងកម្លាំងជំនាញ ការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក ត្រូវត្រួតពិនិត្យ និងចាត់វិធានការ ចំពោះអ្នកដែលបំពាក់ និងកែច្នៃអំពូលភ្លើង ឧបករណ៍ ខុសលក្ខណៈបច្ចេកទេសខុសច្បាប់ ដែលបង្កផល ប៉ះពាល់ដល់អ្នកដទៃ និងបាត់បង់ សណ្ដាប់ធ្នាប់សាធារណៈ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *