ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានឱ្យដឹងថា ម្ចាស់រថយន្តហ្វតពាក់ស្លាកលេខ ភ្នំពេញ 2BY-8286 ចូលខ្លួនមកធ្វើកិច្ចសន្យានិ ងដោះចេញអំពូលភ្លើង កែច្នៃខុសលក្ខណៈ បច្ចេកទេសដោយខ្លួនឯង នៅប៉ុស្តិ៍នគរបាលទួលសង្កែ២។
ប្រភពដដែលបន្តថា ជាក់ស្ដែង នៅព្រឹកថ្ងៃទី៣១ ខែមករាឆ្នាំ២០២៤ ដោយអនុវត្តតាម បទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ ម្ចាស់រថយន្តហ្វត ពាក់ស្លាកលេខ ភ្នំពេញ 2BY-8286 បំពាក់អំពូលភ្លើង ខុសលក្ខណៈបច្ចេកទេស ប៉ះពាល់សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ បានចូលខ្លួនមក ប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលសង្កែ២ ខណ្ឌប្ញស្សីកែវ ដើម្បីដោះចេញអំពូលភ្លើង កែច្នៃខុសលក្ខណៈ បច្ចេកទេសនៅចំពោះ មុខសមត្ថកិច្ចនិងធ្វើការអប់រំ ហើយឲ្យធ្វើកិច្ចសន្យាបញ្ឈប់ បំពាក់អំពូលភ្លើង កែច្នៃខុសលក្ខណៈ បច្ចេកទេសដោយខុសច្បាប់។
គួរជម្រាបថា នៅយប់ថ្ងៃទី៣០ ខែមករាឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ចុះអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង បានធ្វើការឃាត់រថយន្ត បំពាក់អំពូលភ្លើង កែច្នៃខុសលក្ខណៈបច្ចេកទេស ហើយសមត្ថកិច្ច បានឱ្យម្ចាស់រថយន្តដោះ ចេញដោយខ្លួនឯង និងធ្វើកិច្ចសន្យា បញ្ឈប់បំពាក់អំពូលភ្លើង កែច្នៃខុសលក្ខណៈ បច្ចេកទេសដោយ ខុសច្បាប់តទៀត៕