យប់មិញនេះមានរថយន្តយី ឌុបដឹកលៀសចំណី សត្វចេញពីស្រុកក្រគរ ទៅប្រទេសវៀតណាម៤គ្រឿង

(ខេត្តពោធិ៍សាត់ ៖ តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ យ៉ាងតិចមានរថយន្តយីឌុប (ភ្លៅ៤.ភ្លៅ៥និងភ្លៅ៦) ចំនួន០៤គ្រឿង បានធ្វើសកម្មភាពដឹក ជញ្ជូនលៀសចំណីសត្វ ទៅប្រទេសវៀតណាម ។

ប្រភពដដែលរាយការណ៍ ឲ្យដឹងទៀតថា រថយន្តយីឌុបដឹកលៀស ចំណីសត្វខាងលើ បានធ្វើសកម្មភាព លើកលៀស ឡើងនៅក្បែរៗ ទីរួមស្រុកក្រគរ ដែលលៀសទាំងអស់នេះ គេដឹកមកពីបឹងទន្លេសាប តាមរយៈកាណូតយក មកមាត់កំពង់ដ ស្ថិតក្នុងភូមិ៤ ឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយមានរថយន្ត ចំណុះ៥តោនដឹកបន្ត ទៅលើកដាក់ឡើងលើ រថយន្តដែលបានរៀប រាប់ខាងលើ រួចបន្តទៅប្រទេសវៀតណាម តាមច្រកទ្វារក្អមសំណ (កម្ពុជា-វៀតណាម)។

ប្រភពបញ្ជាក់ទៀតថា នេះជាករណីធ្ងន់ធ្ងរ ណាស់ធនធានជលផល(អេកូឡូស៊ី) បើមិនវិនាសហិន ហោចទេទើបជារឿងចម្លែក។

សូមបញ្ជាក់ផងដែរថា ក្រុមឈ្មួញដដែលៗដូចគ្នា មន្រ្តីស្ថាប័នពាក់ព័ន្ធដែរ ហើយកន្លងមក គេសង្កេតឃើញមានសមត្ថកិច្ចចុះទប់ស្កាត់ និងការបង្រ្កាបខ្លះៗដែរ ប៉ុន្តែដូចជាគ្មានប្រសិទ្ធភាព ទាល់តែសោះ។ ដូច្នេះរដ្ឋមន្រ្តីក្រសួងកសិកម្ម គួរមានវិធានការហើយ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *