(ភ្នំពេញ)៖ នារីម្នាក់វ័យប្រហែលជាង៣០ឆ្នាំ បានសម្រេចចិត្តបញ្ចប់ ជីវិតខ្លួនឯងដោយលោត ពីលើអគារជាន់ទី៥ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ លើផ្លូវបេតុងក្នុងភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពបានអោយដឹងថា សពខាងលើមានឈ្មោះ ភ័ក្រ្ត ភេទស្រី អាយុជាង ៣០ឆ្នាំ បច្ចុប្បន្នស្នាក់នៅ អគារកើតហេតុខាងលើ ជួលបន្ទប់ជាន់ទី៥ ក្នុងភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
បើយោងតាមការបញ្ជាក់ ពីនារីម្នាក់ត្រូវជាមិត្តភក្កិ ជនរងគ្រោះបានរៀប រាប់ឱ្យដឹងថា មុនថ្ងៃកើតហេតុមួយថ្ងៃ នារីរងគ្រោះបានឆាតតាម ទូរស័ព្ទទៅប្រាប់រូបនាងថា បើគ្នាស្លាប់ជួយធ្វើ បុណ្យអោយគ្នាផង។ លុះមកដល់ថ្ងៃកើតហេតុ ខណៈដែលនារីរងគ្រោះ បានចុះពីបន្ទប់ជួល មកលេងអ្នកស្គាល់គ្នា នៅខាងក្រោមរួចក៏ពោល ពាក្យប្រាប់ទៅ កាន់អ្នកដែលស្គាល់គ្នា និងអ្នករស់នៅក្បែរ បន្ទប់គ្នាថា នៅក្នុងបន្ទប់ជួល របស់នាងតែងតែ មានជំនាងផ្ទះមក លងរូបនាងរាល់ថ្ងៃ ធ្វើអោយនាងភ័យខ្លាច។
ក្រោយមកក៏មានការហូប អីតិចតួចជាមួយអ្នកជិតខាង និងបានផឹកស្រាអស់ ២ទៅ៣កំប៉ុង រួចឡើងទៅ បន្ទប់ជួលនៅជាន់ទី៥វិញ។ មួយសន្ទុះក្រោយមកនៅ វេលាម៉ោង៣និង៣០នាទី ស្រាប់តែនារីរងគ្រោះ បានលោតពីលើ អគារជួលជាន់ទី៥ មកក្រោមបណ្តាល ឱ្យស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលដល់ អ្នករស់នៅជិត ខាងទាក់ទងទៅសមត្ថកិច្ច ឱ្យចុះមកជួយអន្តរាគមន៍ ភ្លាមៗផងដែរ។
បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ក៏បាន យកខ្សែហ៊ុមព័ទ្ធជុំវិញ ទីតាំងនៃសព រួចក៏បានទាក់ទង ទៅមន្ត្រីជំនាញឱ្យ ចុះមកពិនិត្យសពផងដែរ ។
គូរបញ្ជាក់ផងដែ រថាក្រោយកើតហេតុ សពនារីខាងលើសមត្ថកិច្ច ជំនាញកោសល្យវិច័យ កំពុងតែពិនិត្យនៅពុំទាន់ដឹង ថាជាករណីអ្វីឱ្យ ពិតប្រាកដនោះទេ៕