យុវជនម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ម៉ូតូបុករឺម៉ក់ គោយន្តកន្ត្រៃយពីក្រោយ……

(ខេត្តកំពង់ស្ពឺ)៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងបន្ទាប់ពី ជិះម៉ូតូបុករឺម៉កគោយន្ត កន្ត្រៃយក្រោយពេញទំហឹង ហេតុការណ៍នេះ បានកើតឡើងនៅ វេលាម៉ោងម៉ោង៨យប់ ថ្ងៃទី២៩ខែមករាឆ្នាំ២០២៤ លើផ្លូវជាតិលេខ៥១ ចន្លោះបង្គលគីឡូ ម៉ែត្រលេខ៩-១០ ស្ថិតក្នុងភូមិប្រកិល សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា មុនកើតហេតុគេឃើញ ម៉ូតូមួយគ្រឿង ម៉ាកHONDA DREAM 125CC ពណ៌ខ្មៅ ស៊េរី២០១៤ ពាក់ស្លាកលេខភ្នំពេញ1CQ-2690 អ្នកបើកបរឈ្មោះ មួន មករា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិប្រកិល សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

បើកបរពីទិសខាង ជើងទៅទិសខាងត្បូង លុះពេលមកដល់ចំណុច កើតហេតុខាងលើ បានជ្រុលទៅបុកពី ក្រោយគោយន្ដមួយគ្រឿង ម៉ាកCAMMEO 125DI ពណ៌ក្រហម សណ្ដោងរឺម៉ក់ពេញ ទំហឹងបណ្ដាលឲ្យយុវជន ស្លាប់ភ្លាមៗនៅ នឹងកន្លែងកើតហេតុតែម្តង។ ក្រោយកើតហេតុអ្នក បើកបរគោយន្តមិនស្គាល់ អត្តសញ្ញាណ (ចុះរត់គេចខ្លួន)។

សមត្ថកិច្ចបានបន្តទៀតថា ក្រោយកើតហេតុមន្ត្រីជំនាញ បានធ្វើការវាស់វែងព្រម ទាំងប្រគល់សពយុវជន រងគ្រោះឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

អ្នកបើកបរគោយន្ត សមត្ថកិច្ចកំពុងស្រាវជ្រាវ ចំពោះវត្ថុតាងទាំង ០២គ្រឿងខាងលើ ជំនាញបានយករក្សាទុក នៅអធិការដ្ឋាន នគរបាលក្រុងឧដុង្គម៉ែជ័យ ដើម្បីចាត់ការតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *