រថយន្តឃ្លុបដឹកដែក បើកបុកកិនកម្មការិនីរោងចក្រ ម្នាក់ស្លាប់ទាំងព្រឹក….

(ភ្នំពេញ)៖ នារីជាកម្មការិនីរោងចក្រម្នាក់ បានស្លាប់យ៉ាងអាណោច អាធ័មខណៈជិះកង់ទៅ ធ្វើការត្រូវរថយន្ត ឃ្លុបដឹកដែកបើកបុក ពីក្រោយហើយកិន កាលពីវេលាម៉ោង៦និង៥០នាទី ព្រឹកថ្ងៃទី២៨ខែមករាឆ្នាំ២០២៤   នៅលើកំណាត់ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែន។

ជនរងគ្រោះបើយោង តាមកាតធ្វើការមានឈ្មោះ រើ ប៊ុនរ៉េត ធ្វើការនៅរោងចក្រ វាយអេស មេនូហ្វេកឆឺរីង (ខេមបូឌា)។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេ បានឃើញនារីរងគ្រោះជិះកង់ ធ្វើដំណើរតាមបណ្តោយ ផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូង ទៅជើងបំណងទៅ ធ្វើការរោងចក្រ ខណៈមកដល់ ចំណុចកើត ហេតុស្រាប់តែមា នរថយន្តឃ្លុបដឹកដែក ពាក់ស្លាកលេខភ្នំពេញ 3B-7729 ធ្វើដំណើរក្នុងល្បឿនលឿន មកពីក្រោយជ្រុល ទៅបុកនិងកិនអូស ជាង១០ម៉ែត្រ បណ្តាលឱ្យនារីរងគ្រោះ ស្លាប់យ៉ាងអាណោចអាធ័ម ហើយភ្លាមៗ នោះប្រជាពលរដ្ឋ បានឃាត់ខ្លួនតៃតុង រថយន្តបាន រួចប្រគល់ជូនសមត្ថកិច្ច ដើម្បីចាត់ការតាមនីតិវិធី។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមក ដល់ចំណុចកើតហេតុ នាំខ្លួនតៃកុងរថយន្តទៅប៉ុស្តិ៍ នគរបាលចោមចៅទី២ បណ្តោះអាសន្នសិន រង់ចាំប្រគល់ជូនជំនាញ ការិយាល័យចរាចរណ៍ ផ្លូវគោកនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ។ ដោយឡែកសពជនរង គ្រោះសមត្ថកិច្ចប្រគល់ ជូនក្រុមគ្រួសារមក ទទួលយកទៅធ្វើ បុណ្យតាមប្រពៃណី នៅស្រុកកំណើត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *