សេចក្ដីប្រកាសព័ត៌មានស្តី ពីការដោះស្រាយ សំណូមពរពីប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការឧបត្ថម្ភ សាច់ប្រាក់ដល់ប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តចាកចេញ ពីតំបន់រមនីយដ្ឋាន អង្គរទៅតាំងទីលំនៅ ស្រុកបន្ទាយស្រី

(ភ្នំពេញ)៖ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ កាលពី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ក្រុមការងារចម្រុះដោយ មានតំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា តំណាងរដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធបានជួប មួយប្រជាពលរដ្ឋដែល ស្ម័គ្រចិត្តចាកចេញពី  តំបន់រមនីយដ្ឋាន អង្គរទៅតាំងទីលំនៅ នៅភូមិធម្មជាតិរុនតាឯក ដើម្បីស្តាប់សំណូពររបស់ បងប្អូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការ ឧបត្ថម្ភសាច់ប្រាក់។

ជាមួយគ្នានេះ ក្រុមការងារចម្រុះក៏បាន ធ្វើការផ្សព្វផ្សាយជូន បងប្អូនប្រជាពលរដ្ឋអំពីគោល- នយោបាយ  និងការកែសម្រួល លើការឧបត្ថម្ភសាច់ប្រាក់ ដោយអនុវត្តតាម អនុក្រឹត្យលេខ៨៨ អនក្រ.បកចាស់ និងអនុក្រឹត្យលេខ ៣៧១ អនក្រ.បកថ្មី ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។

បន្ទាប់ពីបានទទួល សំណូមពរពី ប្រជាពលរដ្ឋ ក្រុមការងារចម្រុះ បានជូនដំណឹងទៅកាន់ បងប្អូនប្រជាពលរដ្ឋ ថារដ្ឋបាលខេត្តនឹង ធ្វើរបាយការណ៍ ជូនរាជរដ្ឋាភិបាល ដើម្បីពិនិត្យលើសំណូម ពររបស់ប្រជាពលរដ្ឋ ហើយជូនដំណឹងមកកាន់ ប្រជាពលរដ្ឋវិញ ឱ្យឆាប់រហ័ស ក្រោយពេលទទួលបាន ដំណឹងពីរាជរដ្ឋាភិបាល។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបជាព័ត៌មាន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *