រាជរដ្ឋាភិបាលគណបក្ស ប្រជាជនកម្ពុជា សម្លឹងឆ្ពោះទៅគោលដៅ ប្រកបដោយមោទនភាព!

(ភ្នំពេញ)៖ កម្ពុជាដែលបានចាកចេញ ពីស្ថានភាពប្រទេសចំណូលទាប មកជាប្រទេសដែលមានចំណូល មធ្យមកម្រិតទាប គឺជាលទ្ធផលនៃ កិច្ចខិតខំប្រឹងប្រែង និងការដឹកនាំប្រកបដោយ ភាពប៉ិនប្រសប់របស់រាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសចេញ ពីភាពខ្ទេចខ្ទាំនៃភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍។

ពេលនេះ រាជរដ្ឋាភិបាលកំពុង បោះជំហានឆ្ពោះទៅសម្រេច គោលដៅធំៗពីរទៀតគឺ នៅឆ្នាំ២០៣០ ក្លាយជាប្រទេស ដែលមានចំណូល មធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេស ដែលមានចំណូលខ្ពស់។

ដើម្បីសម្រេចគោលដៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ បន្តពីយុទ្ធសាស្ត្រចតុកោណ ទាំង៤ដំណាក់កាលរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីដ៏ ខ្លាំងពូកែរបស់កម្ពុជា។

ចំណុចខ្លាំងរបស់រាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា នៅគ្រប់ដំណាក់កាល គឺការសម្លឹងឆ្ពោះទៅសម្រេចគោលដៅ បើទោះបីជានៅតាមផ្លូវ មានអ្នកចាំរារាំង ដំណើរយ៉ាងណាក្តី។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ធ្លាប់លើកយកទ្រឹស្តី អតីតមេដឹកនាំលោក ខាងលិចមួយរូបមកបញ្ជាក់ថា «បើរវល់តែរើស ដុំថ្មគប់ឆ្កែដែលព្រុស យើងនៅតាមផ្លូវ យើងមិនអាចដើ រដល់គោលដៅបានឡើយ»។

នៅកម្ពុជា ការស្តារប្រទេសចេញ ពីគំនរផេះនៃភ្នក់ភ្លើងសង្គ្រាម និងសោកនាដកម្ម ប្រល័យពូជសាសន៍គឺជា វិញ្ញាសាដ៏លំបាក លំបិនពេកទៅហើយ។ ប៉ុន្តែ បន្ថែមពីលើនេះ នៅមានក្រុមអគតិជ្រុលនិយម មួយក្តាប់តូច ដែលជ្រកក្រោមស្លាក «ប្រជាធិបតេយ្យនិង សិទ្ធិមនុស្សក្លែងក្លាយ» រង់ចាំរារាំងផ្លូវដើម្បីបំផ្លិច បំផ្លាញគ្រប់ដំណាក់កាល។ ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជាមិ នដែលងាកចេញពី គោលដៅរបស់ខ្លួនឡើយ។

ដោយមានមេដឹកនាំខ្លាំងពូកែ មានការគាំទ្រដ៏រឹងមាំ ពីប្រជាពលរដ្ឋម្ចាស់ឆ្នោត និងទទួលបានកិច្ចសហការ យ៉ាងពេញទំហឹងពី សហគមន៍អន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជា ពិតជាមានថាមពលដ៏ ខ្លាំងក្លាក្នុងការឈាន ឆ្ពោះទៅសម្រេចគោល ដៅឆ្នាំ២០៣០ និង២០៥០ របស់ខ្លួន។ ការរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ និងប្រក្រតីភាព នៃការអភិវឌ្ឍប្រទេស គឺជាអាទិភាពចម្បងទី១ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ឈានឆ្ពោះ ទៅសម្រេចគោលដៅនេះ។

ប្រជាពលរដ្ឋខ្មែរ គ្រប់រូបកំពុងចូលរួម យ៉ាងសកម្មជាមួយ រាជរដ្ឋាភិបាលដឹកនាំ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីសម្រេចគោល ដៅប្រកបដោយមោទនភាព នេះក្នុងរយៈពេលមិនយូរ ប៉ុន្មានខាងមុខ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *